ក្រុមហ៊ុន TForce ប្រាព្ធពិធីសម្ពោធជាផ្លូវការ នៅប្រទេសកម្ពុជា

  • ពុធ ២៤ កក្តដា, ២០១៩ ១៤:២៥

ភ្នំពេញ៖ ក្រុមហ៊ុន TForce បានរៀបចំពិធីសម្ពោធជាផ្លូវការរបស់ខ្លួននៅប្រទេស​កម្ពុជា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩នេះនៅសណ្ឋាគារ សុខា ភ្នំពេញ ក្នុងគោលបំណងប្រកាសជាផ្លូវការក្នុងការនាំចូល និងចែកចាយផលិតផលកីឡាផលិតពីថ្មធម្មជាតិ (Tourmaline) ដែលជាបច្ចេកវិទ្យាចុងក្រោយរបស់សហរដ្ឋ អាមេរិក។

ពិធីសម្ពោធជាផ្លូវការTForce
ពិធីសម្ពោធជាផ្លូវការTForce

ពិធីសម្ពោធជាផ្លូវការនេះ ក៏មានការចូលរួមជាកិតិ្តយសយ៉ាងខ្ពង់ខ្ពស់ពី ឯកឧត្តម Sudirman Hasengឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី និងលោកជំទាវ លោកWong Kok Wai
 អគ្គនាយកធនាគារ RSI លោក Boerhan Sofian ស្ថាបនិកក្រុមហ៊ុន TForce កញ្ញា Kamalia Sofian អគ្គនាយកក្រុមហ៊ុន TForce អន្តរជាតិ លោក Adamo Sallustro ប្រធានគ្រប់គ្រងផ្នែកទីផ្សារខាងអ៊ឺរ៉ុប លោក ព្រំ សំណាង ប្រធានតំបន់ប្រចាំប្រទេសកម្ពុជា ព្រមទាំងថ្នាក់គ្រប់គ្រងជាន់ខ្ពស់ក្រុមហ៊ុន TForce ដទៃៗទៀតពីប្រទេសឥណ្ឌូនេស៊ី កញ្ញា Santy និងប្រទេសមីយ៉ាន់ម៉ា លោក Myint Aung

លោក Adamo Sallustro ប្រធានគ្រប់គ្រងផ្នែកទីផ្សារខាងអ៊ឺរ៉ុប
ពិធីសម្ពោធជាផ្លូវការTForce

លោក Boerhan Sofian ស្ថាបនិកក្រុមហ៊ុន TForce បានមានប្រសាសន៍ថា៖

ពិធីសម្ពោធជាផ្លូវការTForce
ពិធីសម្ពោធជាផ្លូវការTForce

លោកបានបន្ថែមថា TForce មិនមែនត្រឹមតែក្រុមហ៊ុនលក់ផលិតផលធម្មតាៗមួយតែប៉ុននោះទេ តែ TForce គឺជាអ្នកផ្តល់ដំណោះស្រាយលើជំនួញអេឡិចត្រូនិច (E-Shop) គួរជាទីទុកចិត្ត ដែលនឹងជួយអតិថិជនរបស់ខ្លួនទទួលបាននូវចំណូល និងអត្ថប្រយោជន៍យ៉ាងច្រើនចេញពីការខិតខំប្រឹងប្រែងរបស់ពួកគេ។

លោក ព្រំ សំណាង ប្រធានតំបន់ប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថ្លែងអំណរគុណដល់ភ្ញៀវកតិ្តយសដែលបានចូលរួមក្នុងកម្មវិធីសម្ពោធ ជាពិសេសថ្នាក់ដឹកនាំរបស់ក្រុមហ៊ុន TForce មកពីប្រទេសឥណ្ឌូនេស៊ីនិងអ៊ឺរ៉ុប ដែលបានផ្តល់ជំនឿទុកចិត្តលើក្រុមការងាររបស់លោក ក្នុងការចែកចាយបន្តនូវផលិតផលដ៏មានអត្ថប្រយោជន៍មួយនេះ។

ពិធីសម្ពោធជាផ្លូវការTForce
ពិធីសម្ពោធជាផ្លូវការTForce

លោកបន្ថែមថា៖

ពិធីសម្ពោធជាផ្លូវការTForce
ពិធីសម្ពោធជាផ្លូវការTForce

លោកស្រី Santy ថ្នាក់គ្រប់គ្រងជាន់ខ្ពស់ក្រុមហ៊ុន TForce ពីប្រទេសឥណ្ឌូនេស៊ី បានឲ្យដឹងថា៖ «យើងខ្ញុំបានមើលឃើញពី សក្តានុពលដ៏ខ្លាំងក្លានៃទីផ្សារប្រទេសកម្ពុជា ដែលស្តែងឱ្យឃើញតាមរយៈការបណ្តាក់ទុននិងការនាំចូលផលិតផលជាច្រើនពីបរទេស ហើយនេះជាកត្តាជម្រុញឱ្យក្រុមការងារ TForce បើកទីស្នាក់ការបន្ថែមមួយទៀតក្នុងប្រទេសកម្ពុជា»។

គួរបញ្ជាក់ថា បន្ថែមលើការចែកចាយផលិតផលសុខភាព ក្រុមហ៊ុន TForce ជាក្រុមហ៊ុនដែលត្រូវបានបង្កើតឡើងដោយក្រុមអ្នកជំនួញដ៏ជំនាញ និងមានបទពិសោធន៍ជាច្រើនឆ្នាំ ដែលផ្តោតលើការបង្កើតឱកាសទីផ្សារដល់ដៃគូនិងអតិថិជនរបស់ខ្លួន តាមរយៈយុទ្ធសាស្ត្រជំនួញថ្មីៗលើប្រព័ន្ធអ៊ីនធើណែត។ ហើយសព្វថ្ងៃ ក្រុមហ៊ុន TForce ប្រចាំនៅប្រទេសកម្ពុជាក៏ទទួលបានអ្នកចែកចាយបន្តរបស់ខ្លួនក្នុងតំបន់ជាង ១,០០០នាក់នៅទូទាំងប្រទេស៕

ពិធីសម្ពោធជាផ្លូវការTForce
ពិធីសម្ពោធជាផ្លូវការTForce