ផេន ខេត បង្ហាញរូបភាពPre-Wedding ជាមួយនឹងអនាគតស្វាមី ផ្អើលអស់បណ្ដាញសង្គម

ភ្នំពេញ៖ ជឿជាក់ថាមានប្រិយមិត្តជាច្រើន បានជ្រាបរួចមកហើយថា កាលពីពេលថ្មីៗនេះនៅលើបណ្តាញសង្គម មានរឿងដ៏គួរឲ្យចាប់អារម្មណ៍មួយ ក្រោយពេលឃើញ គណនីហ្វេសប៊ុកផ្លូវការ របស់តារាសម្ដែងនិងកំប្លែង ទើបតែក្លាយជាស្រីពេញលក្ខណៈ ផេន ខេត បានបង្ហោះរូបភាពជាច្រើន ជាមួយនឹងគូស្នេហ៍របស់ខ្លួន។

ជាក់ស្ដែង កាលពីពេលថ្មីនេះផងដែរ កញ្ញា ផេន ខេត ក៏បានបង្ហោះរូបភាពPre-Weddingរបស់ពួកនៅលើបណ្ដាញសង្គមហ្វេសប៊ុក ដោយគណនីផ្លូវការធ្វើឲ្យមានការភ្ញាក់ផ្អើលជាថ្មីម្ដងទៀត បន្ទាប់ពីបានបង្ហាញមុខមាត់គូស្នេហ៍របស់នាង។

ដោយឡែកក្នុងនោះផងដែរ គេសង្កេតឃើញមានបណ្ដាអ្នកគាំទ្ររបស់ ផេន ខេត បាននាំគ្នាធ្វើជូនពរ ក៏ដូចជាសម្ដែងអារម្មណ៍រំភើបនិងត្រេកអរខ្លាំង ពេលបានដឹងថាអ្នកទាំងពីរនឹងរៀបអាពាហ៍ពិពាហ៍ ក្នុងពេលដ៏ឆាប់ៗខាងមុខនេះ៕

តោះដើម្បីជ្រាបច្បាស់ ទៅទស្សនារូបភាពទាំងអស់គ្នា៖

ផេន ខេត និងគូស្នេហ៍
ផេន ខេត និងគូស្នេហ៍
ផេន ខេត និងគូស្នេហ៍
ផេន ខេត និងគូស្នេហ៍
ផេន ខេត និងគូស្នេហ៍