យក​កាប៊ី​ន​ឡាន​ធ្វើ​សណ្ឋាគារ​… លុះ២០​ថ្ងៃ​បែកធ្លាយ​ត្រឹម​ឪពុក​ម្តាយ​រៀប​អន្ទាក់​អន្ទង​ស្នេហ៍

  • ពុធ ២៤ កក្តដា, ២០១៩ ១៣:១៣

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា យុវជន​អ្នកបើកបរ​រថយន្ត​ធុន​យក្ស​ដឹក​ស៊ីម៉ង់​តិ៍​ម្នាក់​លង់​ស្នេហ៍​ជាមួយ​ក្មេង​ស្រី​ម្នាក់​តាំងពី​នាង​ទើប​អាយុ​១២​ឆ្នាំ​មក​ម្ល៉េះ ក្រោយ​បង្កាត់ភ្លើង​ស្នេហ៍​​១​ឆ្នាំ អ្នក​ទាំង​២​ឈាន​ដល់​ការ​ព្រមព្រៀង​គ្នា​រួម​ភេទ​រហូត​សម្រេច ប៉ុន្តែ​ពុំ​មែន​នាំ​គ្នា​ចូល​ផ្ទះសំណាក់​ទេ គឺ​យក​កាប៊ី​ន​រថយន្ត​ធ្វើ​ជា​សណ្ឋាគារ​តែ​ម្ដង លុះ​២០​ថ្ងៃ​ក្រោយមក​ឪពុក​ម្ដាយ​ឲ្យ​នាង​អន្ទង​ហៅ​យុវជន​នោះ​ជួប​រួច​ឃាត់ខ្លួន​តែ​ម្ដង ។

ហេតុការណ៍​នេះ​កើតឡើង​តាំងពី​ថ្ងៃ​ទី​២ ខែកក្កដា ២០១៩ មក​ម្ល៉េះ នៅ​ក្នុង​ភូម​ចែងម៉ែង សង្កាត់​សំរោង​ក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ លុះដល់​ថ្ងៃ​ទី​២២ កក្កដា ទើប​ឪពុក​ម្ដាយ​ខាង​ក្មេង​ស្រី​ឃាត់ខ្លួន​យុវជន​រូប​នោះ​យក​ទៅ​ប្រគល់​ជូន​នគរបាល​ប៉ុស្តិ៍​សំរោង​ក្រោម​សាកសួរ​។

សេចក្តីរាយការណ៍​បន្ត​ថា យុវជន​ខាងលើ​នោះ​ឈ្មោះ សឹម សុខ​នួន អាយុ​២១​ឆ្នាំ មុខរបរ​បើកបរ​រថយន្ត​យី​ឌុ​ប​ដឹក​ស៊ីម៉ង់ត៍ មាន​ទីលំនៅ​ក្នុងភូមិ​ត្រពាំង​ធ្នង់ ឃុំ​ព្រៃ​វិហារ ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ ចំណែក​ក្មេង​ស្រី​រង​គ្រោះ​អាយុ​១៣​ឆ្នាំ របរ​ជា​សិស្ស មាន​ទីលំនៅ​ក្នុង​សង្កាត់​សំរោង​ក្រោម​។

បើ​តាម​នគរបាល​ឲ្យ​ដឹង​ថា អ្នក​ទាំង​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​គ្នា​រយៈពេល​១​ឆ្នាំ​មក​ហើយ​គឺ​តាំងពី​នាង​មាន​អាយុ​១២​ឆ្នាំ​មក​ម្ល៉េះ ប៉ុន្តែ​១​ឆ្នាំ​កន្លង​មកនេះ មិន​ដែល​ប្រព្រឹត្ត​អ្វី​ឲ្យ​ខុស​ពី​គន្លង​ប្រពៃណី​ខ្មែរ​នោះ​ឡើយ គឺ​ស្រឡាញ់​ត្រឹមតែ​ចិត្តនឹង​ចិត្ត​តែ​ប៉ុណ្ណោះ​។

លុះដល់​យប់​ថ្ងៃ​ទី​២ កក្កដា យុវជន​រូប​នេះ​ទូរស័ព្ទ​ទៅ​កាន់​ក្មេង​ស្រី​រូប​នោះ​ហៅ​ឲ្យ​នាង​ចេញ​ក្រៅ​ដោយ​ប្រាប់​ថា ទៅ​រក​ហូប​អី​នៅ​ម៉ាត ពេល​នោះ​នាង​ឆ្លើយ​តប​វិញ​ថា «​យប់​ជ្រៅ​ហើយ​ពុក​ម៉ែ​អូន​មិន​ឲ្យ​ចេញ​ទេ​។ ប៉ុន្តែ​ក្រោយ​ពី​យុវជន​នោះ​និយាយ​លួងលោម​មួយ​សន្ទុះ នាង​ក៏​បាន​យល់ព្រម​ចេញ​ទៅ​ជួប​ប្រុស​បណ្ដូលចិត្ត​តាម​ការ​អន្ទង​ហៅ​នោះ​។

ប្រភព​ដដែល​បន្ត​ថា ខណៈនោះ​យុវជន​ខាងលើ​ក៏​បើករថយន្ត​ធុន​យក្ស​នោះ​ទៅ​យក​នាង​ដល់​ផ្ទះ​តែ​ម្ដង ប៉ុន្តែ​ក្រោយមក​មិន​បាន​ទៅ​ហូប​អី​នោះ​ទេ គឺ​ឈប់​រថយន្ដ​នៅ​មុខ​ផ្លូវ​ចូល​ភូមិ​របស់​នាង ហើយ​អ្នក​ទាំង​ពីរ​សារ​សង​គ្នា​អូន​បង​នៅ​លើ​រថយន្ត​។ រហូត​ដល់​ម៉ោង​១១​និង​៤៥​នាទី​យប់​ថ្ងៃ​ដដែល យុវជន​រូប​នោះ​យក​កាប៊ី​ន​រថយន្ត​ធ្វើ​ជា​សណ្ឋាគារ​ស្នេហ៍ ហើយ​អ្នក​ទាំង​២​រួម​ភេទ​បាន​សម្រេច​ក្នុង​កាប៊ី​ន​នោះ​តែ​ម្ដង លុះ​ក្រោយមក​ជន​រង​គ្រោះ​ក៏​ត្រឡប់​ទៅ​ផ្ទះ​វិញ។

ប្រភព​ខាងលើ​បន្ត​ថា ក្រោយ​ពេល​បាន​ស្គាល់​រសជាតិ​ខ្លួនប្រាណ​ស្រី​ថ្លៃ​ហើយ យុវជន​នេះ​ក៏​មិន​បាន​គេចវេស​ឡើយ គឺ​នៅ​តែ​ទាក់ទង​ជាមួយ​នាង​ដដែល និង​នឹកគិត​ថា នៅ​ថ្ងៃ​ណាមួយ​បាន​ឆ្ងាញ់​មាត់​ម្ដង​មិន​ខាន​។ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ​អ្វី​ៗ​មិន​ដូច​ជា​ការ​គិត​ឡើយ ដោយសារ​តែ​រឿងរ៉ាវ​នោះ​ត្រូវ​បែកធ្លាយ​ដឹង​ដល់​ឪពុក​ម្ដាយ​នាង ហើយ​២០​ថ្ងៃ​ក្រោយមក​ឪពុក​របស់​នាង​បាន​រៀបចំ​អន្ទាក់​ឲ្យ​កូនស្រី​អន្ទង​ហៅ​យុវជន​នេះ​ទៅ​ជួប រួច​ក៏​ចាប់ខ្លួន​ប្រគល់​ជូន​នគរបាល​សួ​នាំ​ចាត់ការ​តាម​ច្បាប់​តែ​ម្ដង​។

នគរបាល​បាន​បញ្ជាក់​ថា ក្រោយ​ទទួល​យុវជន​នោះ​ពី​ឪពុក​ក្មេង​ស្រី​ខាងលើ ដែល​ចាប់​យក​ទៅ​ប្រគល់​ឲ្យ​នោះ​នគរបាល​ប៉ុស្តិ៍​សំរោង​ក្រោម ធ្វើការ​សាកសួរ និង​កសាង​សំណុំរឿង ហើយ​បញ្ជូន​ទៅ​កាន់​ផ្នែក​ព្រហ្ម​ទណ្ឌ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដើម្បី​ចាត់ការ​បន្ត ហើយ​បើ​តាម​ច្បាប់​យុវជន​នេះ​ត្រូវ​តែ​មានទោស ទោះបីជា​ការ​រួមមេត្រី​ដោយ​ព្រមព្រៀង​គ្នា​ក៏​ដោយ ព្រោះ​ខាង​ស្រី​ជា​អនីតិជន​នៅឡើយ​៕