គ្រោះប្រែជាលាភ! ក្មេងប្រុសម្នាក់ លួចយកយន្តហោះជិះបុកលេងអស់ ២គ្រឿង លទ្ធផលមិននឹកស្មាន (មានវីដេអូ)

ចិន៖ ផ្ទុះការភ្ញាក់ផ្អើល ក្រោយក្មេងប្រុសអាយុ ១៣ឆ្នាំម្នាក់ បានបែកគំនិត លួចយកយន្តហោះជិះបុកលេងអស់ ២គ្រឿងកាលពីសប្តាហ៍មុន។

យោងតាមប្រភពបានឱ្យដឹងថា ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃចន្ទសប្តាហ៍មុន នៅក្នុងរមណីយដ្ឋានសម្រាកលំហែកាយ Taihu នៅតំបន់បឹង Tai ដែលយន្តហោះខ្នាតតូចនេះ ត្រូវបានគេយកប្រើប្រាស់សម្រាប់ដឹកភ្ញៀវទេសចរជិះមើលទេសភាពលេងតែប៉ុណ្ណោះ។

ប្រភពដដែលបានឱ្យដឹងថា នៅយប់ថ្ងៃកើតហេតុ ស្រាប់តែក្មេងប្រុសរូបនេះ លួចចូលក្នុងតំបន់រក្សាយន្តហោះនេះ ហើយគេក៏បានបែកគំនិតបើកវាជិះលេង។

ដំបូងឡើយ គេយកបានយន្តហោះមួយគ្រឿង បម្រុងនឹងហោះលេង ប៉ុន្តែព្រោះតែគេមិនចេះបើក ក៏បើកទៅបុកនឹងរបង។

ក្រោយមក គេក៏យកមួយគ្រឿងទៀត បើកលេងទៀត ហើយហោះមិនបាន គេក៏ទុកវាចោល រួចក៏រត់យករួចខ្លួនយកតែម្តង។

នៅថ្ងៃបន្ទាប់ ស្រាប់តែប៉ូលិសបានតាមដានក្មេងប្រុសរូបនេះទៅដល់ផ្ទះរបស់គេ ខណៈពេលគេកំពុងតែធ្វើកិច្ចការសាលា ហើយប៉ាម៉ាក់គេមិនបានដឹងថា គេបានលួចទៅជិះយន្តហោះ និងធ្វើឱ្យយន្តហោះនោះមានការខូចខាតនោះទេ។

យ៉ាងណាមិញ អ្នកគ្រប់គ្រងយន្តហោះគឺមិនបានដេញដោលច្រើនឡើយ ដោយគាត់គ្រាន់តែយកសំណងចំនួន ២៩០ដុល្លារពីឪពុកម្តាយក្មេងប្រុសនេះប៉ុណ្ណោះ។

ម្យ៉ាងវិញទៀត លោកបាននិយាយថា ពីឡុតដទៃទៀតពិតជាមានការស្ងើចសរសើរចំពោះក្មេងប្រុសម្នាក់នេះជាខ្លាំង ហើយពួកគេព្រមបង្រៀនក្មេងប្រុសម្នាក់នេះធ្វើជាពីឡុតដោយឥតគិតថ្លៃ។

រឿងនេះបានល្បីពេញបណ្តាញសង្គមចិន ហើយមនុស្សម្នាសុទ្ធសឹងតែភ្ញាក់ផ្អើលនិងកោតសរសើរភាពក្លាហានរបស់ក្មេងប្រុសម្នាក់នេះគ្រប់ៗគ្នា៕

ទស្សនារូបភាពនិងវីដេអូខាងក្រោម៖

យន្តហោះដែលក្មេងប្រុសម្នាក់នេះលួចយកទៅបើក
យន្តហោះដែលក្មេងប្រុសម្នាក់នេះលួចយកទៅបើក
យន្តហោះដែលក្មេងប្រុសម្នាក់នេះលួចយកទៅបើក