ខ្សែប្រយុទ្ធជួរមុខមួយរូបរបស់ At. Madrid នឹងទៅចូលរួមជាមួយ AC Milan ក្នុងតម្លៃខ្លួន ៥០លានអឺរ៉ូ

  • ពុធ ២៤ កក្តដា, ២០១៩ ១៣:២២

អេស្ប៉ាញ៖ ក្លិបបាល់ទាត់ Atletico Madrid បាននិងកំពុងតែសម្លឹងមើលក្លិបថ្មីសម្រាប់ខ្សែប្រយុទ្ធ Angel Correa នាទីផ្សារដោះដូរកីឡាកររដូវក្ដៅនេះ ខណៈពេលក្លិបដែលជាម្ចាស់ជើងឯក UEFA Champions League ៧ សម័យកាល AC Milan កំពុងតែទាក់ទងក្នុងការនាំយកខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីនរូបនេះ។

កីឡាករ Angel Correa

AC Milan បានឈានដល់ការចរចាដំណាក់កាលចុងក្រោយហើយដើម្បីនាំយក Angel Correa មកកាន់ទឹកដី អ៊ីតាលី ជាមួយតម្លៃខ្លួន ៥០លានអឺរ៉ូ។ បើតាមសេចក្ដីរាយការណ៍ពីប្រទេសអ៊ីតាលី បានឲ្យដឹងថា នាយកប្រតិបត្តិក្លិប Atletico Madrid លោក Andrea Berta បានជួបពិភាក្សាជាមួយលោក Zvonimir Boban កាលពីថ្ងៃអង្គារ៍ អំពីការផ្ទេរកីឡាករ Angel Correa។ ខណៈការផ្ទេរជាផ្លូវការអាចនឹងប្រកាសនាពេលប៉ុន្មានថ្ងៃខាងមុខនេះ។

កីឡាករ Angel Correa
កីឡាករ Angel Correa (អាវខៀវ)

គួរបញ្ជាក់ផងដែរថា កីឡាករវ័យ ២៤ឆ្នាំ Angel Correa បានចូលរួមជាមួយ AT Madrid តាំងពីឆ្នាំ ២០១៤ ដោយគិតមកទល់ពេលនេះ គេចូលលេងឲ្យក្លិបមានមូលដ្ឋាននៅទីក្រុង Madrid មួយនេះបាន ១៣០ប្រកួត និងអាចរកគ្រាប់បាល់បាន ២០គ្រាប់៕