ជិតរៀបការហើយមែនទេ? ចង់បានសម្លៀកបំពាក់ស្រស់ស្អាត និងការកែច្នៃម៉ូតឡើងជាពិសេស កុំភ្លេចជ្រើសយក សូហ្វីយ៉ា សំអាងការ!

  • ពុធ ២៤ កក្តដា, ២០១៩ ១៦:០៥

ភ្នំពេញ៖ ការតុបតែងខ្លួន គឺជារឿងសំខាន់ខ្លាំងណាស់សម្រាប់មនុស្សស្រី មិនថាទៅដល់ទីណា កន្លែងណា ក៏មនុស្សស្រីមិនអាចខ្វះនូវភាពស្រស់ស្អាតបានដែរ ជាពិសេសនោះគឺនៅក្នុងថ្ងៃរៀបអាពាហ៍ពិពាហ៍របស់ខ្លួនផ្ទាល់តែម្តង។

ជាការពិតណាស់ កូនក្រមុំគ្រប់រូបតែងប្រាថ្នាចង់បាននូវការតុបតែងខ្លួនយ៉ាងស្រស់ស្អាតប្រៀបដូចជាទេពអប្សរ នៅក្នុងថ្ងៃរៀបមង្គលការរបស់ខ្លួន ហេតុដូច្នេះហើយពួកគេពិតជាមិនអាចមើលរំលងបានឡើយនូវការជ្រើសរើសសំអាងការ។ ហើយបច្ចុប្បន្ននេះក៏មានសម្អាងការជាច្រើនបានរីកលូតលាស់ច្រើនដូចផ្សិត ដើម្បីបំពេញនូវតម្រូវការខាងផ្នែកសម្រស់ឱ្យកូនកម្លោះកូនក្រមុំ។

ដោយផ្តើមចេញពីការស្រលាញ់ និងចំណង់ចំណូលចិត្ត ម្ចាស់សំអាងការ សូហ្វីយ៉ា សំអាងការ សូមស្វាគមន៍កូនកម្លោះកូនក្រមុំគ្រប់គូ ដែលចង់បាននូវការតុបតែងយ៉ាងល្អប្រណីតនៅក្នុងថ្ងៃរៀបអាពាហ៍ពិពាហ៍របស់លោកអ្នក។

សូហ្វីយ៉ា សម្អាងការ

សូហ្វីយ៉ា សំអាងការ មានការកែច្នៃម៉ូតសម្លៀកបំពាក់ដោយខ្លួនឯងជាពិសេសៗ ដោយមានជាងជំនាញផ្ទាល់ខ្លួនសម្រាប់ច្នៃម៉ូតសម្លៀកបំពាក់ថ្មីៗ ជូនកូនកម្លោះកូនក្រមុំតាមតម្រូវការ ដោយមិនចម្លងម៉ូតពីអ្នកដទៃឡើយ។ បន្ថែមពីលើនេះទៅទៀតនោះគឺ គ្រប់ម៉ូតសម្លៀកបំពាក់ និងគ្រឿងអលង្ការតុបតែងលំអ គឺសុទ្ធតែបានច្នៃម៉ូតយ៉ាងសម្រិតសម្រាំង និងយកចិត្តទុកដាក់ប្លែកខុសពីគេ ធានាមិនឱ្យខកបំណងកូនកម្លោះកូនក្រមុំក្នុងថ្ងៃរៀបអាពាហ៍ពិពាហ៍ទេ។ មិនតែប៉ុណ្ណោះ ក៏មានអ្នកស្លៀកសម្លៀកបំពាក់ និងជាងផាត់មុខធ្វើសក់ដែលពោរពេញទៅដោយជំនាញ និងទេពកោសល្យខ្ពស់ ព្រមទាំងមានបទពិសោធន៍ខាងផ្នែកនេះ ជាយូរឆ្នាំមកហើយផងដែរ នៅចាំបម្រើសេវាកម្មជូនលោកអ្នក។

ដូច្នេះសម្រាប់កូនកម្លោះកូនក្រមុំ ដែលប្រាថ្នាចង់បាននូវម៉ូតសម្លៀកបំពាក់ក្នុងថ្ងៃពិសេសរបស់ខ្លួន និងមានការច្នៃប្រណីតឡើងខុសប្លែកពីគេ សូមមកកាន់ សូហ្វីយ៉ា សំអាងការ ដែលមានទីតាំងនៅផ្ទះលេខ 47&49 ផ្លូវ 1003 សង្កាត់ ភ្នំពេញថ្មី ខណ្ឌ សែនសុខ (ផ្លូវចូលផ្សារទំនើប អ៊ីអន2 ទល់មុខ ផ្សារម៉ាក្រូ)។

សូហ្វីយ៉ា សំអាងការ ក៏មានឈុតសម្រាប់រដូវកាលថ្មី និងគ្រឿងអលង្ការថ្មីៗ ជាពិសេសនោះគឺតម្លៃ និងសេវាកម្មកាន់តែពិសេសថែមទៀត សម្រាប់កូនក្រមុំកូនកម្លោះដែលធ្វើការកក់ទុកមុន។

គួរឱ្យដឹងផងដែរថា​ នៅថ្ងៃទី១៤ ខែសីហា ខាងមុខនេះ សូហ្វីយ៉ា សំអាងការ ក៏នឹងមានរៀបចំនូវពិធីសម្ពោធជាផ្លូវការផងដែរ ដូច្នេះប្រសិនបើលោកអ្នកកំពុងត្រៀមខ្លួនរៀបការ ឬកូនក្រមុំដែលចង់បាននូវឈុតសម្លៀកបំពាក់ រួមទាំងការតុបតែងខ្លួនយ៉ាងស្រស់ស្អាតខុសប្លែកពីគេ សូមកុំភ្លេច សូហ្វីយ៉ា សំអាងការ៕ 

សម្រាប់ព័ត៌មានលំអិតសូមទំនាក់ទំនងទូរស័ព្ទលេខ 012 800050 016 682288 ឬហ្វេសប៊ុក សូហ្វីយ៉ា សំអាងការ៕ 

សូហ្វីយ៉ា សំអាងការ
សូហ្វីយ៉ា សំអាងការ
សូហ្វីយ៉ា សំអាងការ
សូហ្វីយ៉ា សំអាងការ
សូហ្វីយ៉ា សំអាងការ
សូហ្វីយ៉ា សំអាងការ
សូហ្វីយ៉ា សំអាងការ
សូហ្វីយ៉ា សំអាងការ
សូហ្វីយ៉ា សំអាងការ