Newcastle បំបែកឯតទគ្គកម្មក្នុងការនាំយក ខ្សែប្រយុទ្ធប្រេស៊ីល Joelnton ជាមួយតម្លៃខ្លួន….!

  • ពុធ ២៤ កក្តដា, ២០១៩ ១៤:១៤

អង់គ្លេស៖ ក្លិបបាល់ទាត់សារិកាព្រៃ Newcastle United បានប្រកាសជាផ្លូវការក្នុងការនាំចូលខ្សែប្រយុទ្ធប្រេស៊ីល Joelinton សម្រាប់រដូវកាលថ្មី ជាមួយតម្លៃខ្លួនបំបែកឯតទគ្គកម្មក្លិបគឺ ៤០លានផោន

កីឡាករ Joelinton
កីឡាករ Joelinton

ម្ចាស់អាវលេខ ៩ នៅ Newcastle កីឡាករ Joelinton នឹងបង្ហាញខ្លួនរដូវកាលថ្មីនៅក្នុងក្របខណ្ឌកំពូលរបស់អង់គ្លេស Premier League បន្ទាប់ពីរូបគេផ្ទេរមកពីក្របខណ្ឌកំពូលរបស់អាលឺ្លម៉ង់ Bundesliga ក្លិប 1899 Hoffenheim។ ខ្សែប្រយុទ្ធវ័យ ២២ឆ្នាំ Joelinton បានចូលរួមជាមួយ Hoffenhiem កាលពីឆ្នាំ ២០១៥ ក្រោយផ្លាស់មកពីក្លិប Sport Recife។ ការរួមរស់ជាមួយ Hoffenhiem រូបគេក៏ត្រូវបានក្លិបជើងឯកអូទ្រីស Rapid Wien ខ្ចីជើងពីររដូវកាល (២០១៦-២០១៧ និង ២០១៧-២០១៨) មុននឹងត្រឡប់មកលេងជាមួយ Hoffenhiem វិញកាលពីរដូវកាលមុន ដោយបង្ហាញខ្លួនឲ្យ Hoffenhiem បាន ៣៣ប្រកួត និងរកគ្រាប់បាល់បាន ១១គ្រាប់។

កីឡាករ Joelinton (អាវខៀវ)

ជាមួយតម្លៃខ្លួន ៤០លានផោនក្នុងការមកចូលរួមជាមួយ Newcastle បានធ្វើឲ្យ Joelinton ឈរឈ្មោះជាកីឡាករថ្លៃបំផុតក្នុងប្រវត្តិសាស្រ្តក្លិបមួយនេះ បន្ទាប់ពីកីឡាករ Malmiron ដែល Newcastle ទិញពីក្លិបអ៊ីតាលី Atalanta ក្នុងតម្លៃខ្លួន ២១លានផោន។

កីឡាករ Joelinton
កីឡាករថ្លៃបំផុតទាំង ៥ ក្នុងប្រវត្តិសាស្រ្តក្លិប Newcastle United