ស្អាតហើយចិត្តល្អទៀត! Taeyeon បានបរិច្ចាគសម្ភារៈដោយ​ថវិកា​ផ្ទាល់ខ្លួន ទៅក្លឹបកាកបាទក្រហម ដើម្បីជួយដល់សកម្មភាពមនុស្សធម៌

កូរ៉េខាងត្បូង៖ នៅក្នុងថ្ងៃទី២៤ ខែកក្កដានេះ កាកបាទក្រហមនៃសាធារណរដ្ឋកូរ៉េខាងត្បូង បានបញ្ជាក់ថាប្រធានក្រុមនៃ ក្រុមចម្រៀងGirl Generation-Taeyeon បានបរិច្ចាគសម្ភារៈ ដោយថវិកា​ផ្ទាល់ខ្លួនចំនួន១០០លានវ៉ុន ដែលស្មើនឹង ៨៤,៩៤០ដុល្លារអាមេរិក ទៅដល់កាកបាទក្រហម នៃសាធារណរដ្ឋកូរ៉េខាងត្បូង ដែលមានការិយាល័យស្ថិតនៅ ភាគខាងជើងនៃស្រុកJeolla។

ប្រភពដែលមកពីកាកបាទក្រហម បានពន្យល់ថាTaeyeon បានឧបត្ថម្ភសម្ភារៈដោយប្រើប្រាស់ នៅថវិកាផ្ទាល់ខ្លួនតាមរយៈ កាកបាទក្រហមដើម្បី ជួយដល់អ្នកដែលមានជីវភាព ខ្វះខាតជាពិសេសស្ត្រី និងកុមារ ដែលមានប្រាក់ចំណូលទាប សម្ភារៈទាំង​នោះ​មាន​ដូចជា​ ផលិតផលសម្លាប់មេរោគ រួមទាំងសម្ភារៈសម្រាប់ស្ត្រី ប្រើប្រាស់ជាប្រចាំ​ខែជាដើម។ ខាងអង្គការនឹងធ្វើការ បរិច្ចាគផលិតផលសម្លាប់មេរោគទាំងនោះទៅ ដល់សាលាចំនួន៣ផ្សេងៗគ្នា។

Taeyeon បានលើកឡើងថា “ខ្ញុំសម្រេចចិត្តធ្វើការ បរិច្ចាគនេះក៏ព្រោះតែ ខ្ញុំគិតថាខ្ញុំអាចជួយ ទៅដល់អ្នកដែលត្រូវការ ហើយផ្តល់នូវក្តីសង្ឃឹមទៅ ពួកគេតាមរយៈកាកបាទក្រហម។ ខ្ញុំសង្ឃឹមថា ខ្ញុំអាចផ្តល់នូវភាពកក់ក្តៅ ដល់សិស្សសាលាស្រីៗ នៅដែលពួកគេកំពុង ស្ថិតក្នុងស្ថានភាពលំបាក ប្រចាំខែរបស់ពួកគេ ”។

តាមរយៈការបរិច្ចាគសម្ភារៈទាំង​នេះពេលនេះTaeyeon បានក្លាយជាសមាជិកទី១៣២  នៃក្លឹបកិត្តិយសកាកបាទក្រហម(RCHC) របស់កូរ៉េខាងត្បូង ហើយនាងក៏ជាសិល្បៈករដំបូង ហើយដែលការិយាល័យនៃស្រុកJeolla ធ្វើបែបនេះ។ ជាការពិតណាស់ថាRCHC តែងតែថ្លែងអំណរគុណ ដល់អ្នកដែលបានឧបត្ថម្ភនៅសម្ភារៈ ចាំបាច់ដល់ខាងអង្គការដើម្បី យកទៅជួយដល់អ្នកដែលខ្វះខាតបំផុត៕   

Girl Generation-Taeyeon
Girl Generation-Taeyeon
Girl Generation-Taeyeon
Girl Generation-Taeyeon