ទើបតែមួយអាទិត្យសោះ អាល់ប៊ុមថ្មីរបស់ Kang Daniel មានអ្នកកម្ម៉ង់ទុក ច្រើនដល់ម្លឹង

កូរ៉េខាងត្បូង ៖ ប្រិយមិត្តបានជ្រាបរួចមកហើយ បន្ទាប់ពីបញ្ចប់រឿងក្ដី ប្ដឹងផ្ដល់គ្នាជាមួយផលិតកម្មចាស់ ពេលនេះតារាប្រុសល្បីឈ្មោះ Kang Daniel កំពុងតែត្រៀមនឹងបង្ហាញខ្លួន ជាតារាចម្រៀងទោលជាផ្លូវការ។

គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី១៦ ខែកក្កដា កន្លងទៅថ្មីៗនេះ ក្រុមហ៊ុន KONNECT Entertainment ដែលជាភ្នាក់ងារគ្រប់គ្រងថ្មីរបស់ Kang Daniel បានទម្លាក់​អាល់ប៊ុមចម្រៀងថ្មី ដាក់ឲ្យក្រុមអ្នកគាំទ្រកំម្មង់ទុក មុននឹងដល់ពេលបញ្ចេញជាផ្លូវការ។

មិនគួរឲ្យជឿថា នៅថ្ងៃទី២៣ ខែកក្កដា ម្សិលមិញនេះ បន្ទាប់ពីសរុបចំនួននៃការកំម្មង់ ឃើញថាអាល់ប៊ុមថ្មីមួយនេះ មានអ្នកកក់ទុករហូតដល់ទៅ ៤៥០,០០០ បន្ទះឯណោះ។

ក្រុមហ៊ុនគ្រប់គ្រង Kang Daniel បានសម្តែងនូវការដឹងគុណ ចំពោះក្រុមអ្នកគាំទ្រទាំងអស់ ដែលបានគាំទ្រ និងតែងតែរង់ចាំ ការវិលត្រឡប់មកវិញរបស់ Daniel ដោយការបង្ហោះសារជាច្រើន។

យ៉ាងណាមិញ អាល់ប៊ុមចម្រៀងនេះ នឹងចេញផ្សាយជាផ្លូវការ នៅថ្ងៃទី២៥ ខែកក្កដា ខាងមុខនេះហើយ៕

ទស្សនារូបភាពខាងក្រោម ៖ 

រូបភាព Kang Daniel
រូបភាព Kang Daniel
រូបភាព Kang Daniel
រូបភាព Kang Daniel
រូបភាព Kang Daniel