Zidane៖ Bale លេងបានល្អ, ខ្ញុំសប្បាយចិត្តចំពោះគាត់

  • ពុធ ២៤ កក្តដា, ២០១៩ ១៤:៥៣

អាមេរិក៖ គ្រប់គ្នាបានដាក់ការចាប់អារម្មណ៍ទៅលើខ្សែប្រយុទ្ធ Gareth Bale បន្ទាប់ពីរូបគេបានទាត់បាល់បញ្ចូលទី និងជួយឲ្យក្លិបយក្សអេស្ប៉ាញ Real Madrid យកឈ្នះកាំភ្លើងធំ Arsenal កាលពីព្រឹកមិញ ហើយអ្នកចាត់ការទូទៅរបស់ Real Madrid លោក Zinedine Zidane បានសារភាពថា លោកសប្បាយចិត្តចំពោះ Bale។

កីឡាករ Gareth Bale (អាវខ្មៅ)

អនាគតរបស់ខ្សែប្រយុទ្ធជម្រើសជាតិវេល Gareth Bale កំពុងតែស្ថិតនៅក្នុងភាពស្រពិចស្រពិល និងក្ដៅក្នុងប៉ុន្មានថ្ងៃនេះ បន្ទាប់ពីលោក Zidane បាននិយាយថា Real Madrid នឹងលក់រូបគេចេញ ក្រោយពីចប់ការប្រកួតជាមួយ Bayern Munich។ បើទោះបីជាបង្ហាញទម្រង់លេងបានយ៉ាងល្អក្ដី ប៉ុន្តែជុំវិញអនាគតរបស់ខ្សែប្រយុទ្ធវ័យ ៣០ឆ្នាំរូបនេះគឺនៅដដែល។

កីឡាករ Gareth Bale

“គេ (Bale) លេងបានយ៉ាងល្អ ហើយខ្ញុំសប្បាយចិត្តចំពោះគេ។” Zidane ថ្លែងបន្ទាប់ពី Real Madrid យកឈ្នះ Arsenal ដោយបាល់កាត់សេចក្ដីប៉េណាល់ទី។

អ្នកចាត់ការទូទៅសញ្ជាតិបារាំងលោក Zidane បានបន្តទៀតថា “ដូចមិត្តរួមក្រុមដ៏ទៃ គេនៅជាមួយពូកយើង ហើយបន្តធ្វើការជាមួយគ្នា។ ខ្ញុំមិនដឹងថានឹងមានអ្វីកើតឡើងនោះទេ។ គេចង់លេងសម្រាប់ការប្រកួតនេះ ប៉ុន្តែមិនដឹងថាពេលខាងមុខគេយ៉ាងម៉េចទេ។ គេបានហ្វឹកហាត់ដូចធម្មតា ហើយនេះគឺជាអ្វីដែលគេត្រូវធ្វើ។ គ្រប់យ៉ាងគ្មានអ្វីផ្លាស់ប្ដូរនោះទេ។” 

លោក Zidane

សូមបញ្ជាក់ផងដែរថា Bale បានរកគ្រាប់បាល់ ១គ្រាប់នៅនាទី ៥៦ ជំនួបជាមួយ Arsenal ក្នុងការប្រកួតពានរង្វាន់មិត្តភាព Internatinal Champions Cup នៅសហរដ្ឋអាមេរិក។  

Bale អបអរគ្រាប់បាល់ជាមួយមិត្តរួមក្រុម