ដួង វីរៈសិទ្ធ សរសើរបេក្ខភាព X Factor យកបទរបស់លោក មកច្រៀងតែមិនស្រក់ទឹកភ្នែក បើសិនជាលោកប្រាកដជា.... (មានវីដេអូ)

ភ្នំពេញ៖ កាលពីថ្មីៗនេះ តារាប្រចាំផលិតកម្មរស្មីហង្សមាសលោក ដួង វីរៈសិទ្ធ បានធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយឃើញតារាប្រុសរូបនេះ Share វីដេអូកម្មវិធី X Factor របស់បេក្ខភាពមួយរូប ដែលបានយកបទរបស់លោកមានចំណងជើងថា “កូនប្រុស” មកប្រកួតប្រជែង។

ក្នុងនោះដែរ លោក ដួង វីរៈសិទ្ធ បានសរសេរសារជាច្រើនឃ្លាបែបនេះ នៅលើការ Share របស់ខ្លួនថា៖ “ខ្ញុំដឹងថាបងបកស្រាយបទនេះទាំងបេះដូងគោរពស្រលាញ់គ្រួសារ សុំសរសើរបងដែលទប់ទឹកភ្នែកបានបើខ្ញុំវិញ ពេលច្រៀងបទនេះម្តងៗប្រឹងទប់ទឹកភ្នែកមិនចង់ជាប់ បទ(កូនប្រុស) និពន្ធបទភ្លេងនិងទំនុកច្រៀងដោយ ដួង វីរៈសិទ្ធ"

ទោះជាយ៉ាងណាក្តី ផ្អែកលើសារទាំងនេះបានបញ្ជាក់ឲ្យឃើញថា សម្រាប់បទ “កូនប្រុស” លោក ដួង វីរៈសិទ្ធ គ្រប់ពេលដែលលោកច្រៀងបទនេះ គឺលោកមិនអាចទប់ទឹកភ្នែកជាប់នោះទេ ព្រោះថាបទនេះគឺបទដែលនិពន្ធ ដោយលោកផ្ទាល់ដូច្នេះហើយ រាល់ទំនុកច្រៀង និងអត្ថន័យទាំងអស់គឺប្រាកដជាស្តែងចេញពីរឿងរ៉ាវពិតរបស់លោក។

ម៉្យាងវិញទៀត លោក ដួង វីរៈសិទ្ធ ក៏បានលាន់មាត់សរសើរដល់បេក្ខភាព ដែលយកបទនេះមកប្រលង អំពីភាពក្លាហាន និងការព្យាយាមលាក់អារម្មណ៍ដោយមិនឲ្យទឹកភ្នែករបស់ខ្លួនស្រក់ នៅពេលដែលច្រៀងបទនេះផងដែរ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ? 

ដួង វីរៈសិទ្ធ
ដួង វីរៈសិទ្ធ
បេក្ខភាព X Factor
សាររបស់ ដួង វីរៈសិទ្ធ