បាត់មុខបាត់មាត់ពីសិល្បៈយូរ ឈឿន ឧត្តម ប្រែរូបរាងខ្លាំង!

ភ្នំពេញ៖ ជឿជាក់ថាមានប្រិយមិត្តមិនតិចនោះទេ ស្គាល់ពីតារាចម្រៀងប្រុសលោក ឈឿន ឧត្តម ជាក់ជាមិនខានជាមួយនឹងសម្លេងយ៉ាងស្រទន់របស់ខ្លួន ទទួលបានការគាំទ្រខ្លាំងមែនទែន ក្នុងអំឡុងឆ្នាំ១៩៩៨ ។

ជាមួយគ្នានេះផងដែរម្ចាស់បទចម្រៀង«ទូរស័ព្ទអ្នកណា?»លោក ឈឿន ឧត្តម ក៏ស្ងាត់ពីវិថីចម្រៀងទៅវិញ ធ្វើឲ្យបណ្ដាអ្នកគាំទ្រ នឹកពីសមត្ថភាពនៃការបកស្រាយសម្លេងរបស់លោកជាខ្លាំង។

តែអ្វីដែលធ្វើឲ្យប្រិយមិត្ត មានការចាប់អារម្មណ៍ខ្លាំងជាងនេះទៅទៀតនោះ គឺ ក្រោយពីលោក ឈឿន ឧត្តម បានចាកឆ្ងាយពីវិថីសិល្បៈចម្រៀងនោះ រូបលោកបានវិត្តន៍ខ្លួនពីរូបរាងស្គម ប្រែជាមានសាច់មានឈាម ខុសប្លែកកាលពីលោកកំពុងបម្រើអារម្មណ៍ទស្សនិកជន ឆ្ងាយតែម្ដង។

យ៉ាងណាមិញ បើទោះបីជាតារាចម្រៀងប្រុស ដ៏មានប្រជាប្រិយភាពលោក ឈឿន ឧត្តម ពុំសូវជាលេចមុខនៅលើកញ្ចក់ទូរទស្សន៍ និងឆាកតន្រ្តីក៏ពិតមែនតែ លោក បានចេញទៅសម្ដែងនៅឯក្រៅប្រទេស ជាញឹកញាប់ នេះបើតាមការបង្ហោះរបស់លោកនៅលើគណនីហ្វេសប៊ុកផ្លូវការរបស់ខ្លួន នាពេលកន្លងមក៕

តោះដើម្បីជ្រាបច្បាស់ទៅ ទស្សនារូបភាពទាំងអស់គ្នា៖ 

ឈឿន ឧត្តម
ឈឿន ឧត្តម
ឈឿន ឧត្តម
ឈឿន ឧត្តម
ឈឿន ឧត្តម
ឈឿន ឧត្តម
ឈឿន ឧត្តម
ឈឿន ឧត្តម
ឈឿន ឧត្តម