ស្រ្តីម្នាក់ស្លាប់ចោលប្តីនិងកូន ក្រោយដកធ្មេញថ្គាមទាល់បាន ៥ថ្ងៃ (មានវីដេអូ)

ម៉ាឡេស៊ី៖ មនុស្សជាច្រើនស្គាល់ហើយថាអ្វីជា ធ្មេញថ្គាមទាល់។ ថ្គាមទាល់នេះ ច្រើនដុះចេញមកនៅចន្លោះអាយុពី ១២ ទៅ ២៥ ឆ្នាំ ព្រមទាំងបង្កជាការឈឺចាប់ និងអារម្មណ៍មិនស្រួលខ្លួនថែមទៀត។

ជាក់ស្តែង យោងតាមប្រភពបានឱ្យដឹងថា មានស្រ្តីអាយុ ៤២ឆ្នាំម្នាក់ រស់នៅក្នុងប្រទេសម៉ាឡេស៊ី បានស្លាប់យ៉ាងអាណោចអាធ័ម ក្រោយដកធ្មេញថ្គាមទាល់បាន ៥ថ្ងៃ។

យោងតាមប្តីអ្នកស្លាប់បានឱ្យដឹងថា ប្រពន្ធគាត់ធ្លាប់មានជំងឺមហារីកកូនកណ្តុរកាលពីឆ្នាំ២០១៣។ នាងបានទទួលការវះកាត់ និងព្យាបាលដោយប្រើគីមីនៅក្នុងឆ្នាំ២០១៧ ហើយស្ថានភាពជំងឺរបស់នាងក៏បានជាសះស្បាយផងដែរ។

ក្រោយមកនៅក្នុងខែឧសភា ឆ្នាំ២០១៩ ស្រ្តីរូបនេះក៏បានប្រាប់ប្តីគាត់ថា នាងឈឺធ្មេញ។ ដូច្នេះកាលពីថ្ងៃទី០១ ខែកក្កដាកន្លងទៅនេះ ប្តីគាត់ក៏បាននាំគាត់ទៅជួបពេទ្យធ្មេញដើម្បីពិនិត្យ។

បន្ថែមពីនេះទៀត ប្តីគាត់ក៏បានប្រាប់ពីប្រវត្តិជំងឺដល់ទៅពេទ្យធ្មេញផងដែរ ហើយពេទ្យធ្មេញថា មិនអីទេនោះទេ ពួកគេអាចធ្វើការដកថ្គាមទាល់បាន។

ដូច្នេះ ពួកគេក៏បានធ្វើការណាត់ និងដកពេញថ្គាមទាល់ នៅក្នុងថ្ងៃទី១៥ ខែកក្កដាកន្លងទៅនេះ។

បន្ទាប់ពីគ្រូពេទ្យដកថ្គាមទាល់ហើយ គ្រូពេទ្យក៏បានឱ្យថ្នាំគាត់ហូប។ ប៉ុន្តែនៅថ្ងៃបន្ទាប់ស្រាប់តែគាត់ហូរឈាមធ្មេញជាហូរហែរហូតដល់ថ្នាក់ប្រឡាក់ពេញខ្នើយយកតែម្តង។

ភ្លាមៗនោះ គាត់ក៏ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យនៅក្បែរផ្ទះគាត់ជាបន្ទាន់។ ប៉ុន្តែជាអកុសល លុះដល់ថ្ងៃទី២១ គាត់ក៏បានស្លាប់បាត់ទៅ។

យ៉ាងណាមិញ ខាងពេទ្យធ្មេញមិនបានចេញសេចក្តីថ្លែងការណ៍ឆ្លើយតបទៅនឹងការស្លាប់របស់ស្រ្តីម្នាក់នេះនៅឡើយទេ។

ចំណែក ក្រុមគ្រួសារអ្នកស្លាប់ក៏បានធ្វើបុណ្យឱ្យអ្នកស្លាប់ទៅតាមប្រពៃណី និងទំនៀមទម្លាប់ផងដែរ។ ដូច្នេះ ប្រសិនបើមិនចាំបាច់នោះទេ សូមអ្នកកុំព្យាយាមឱ្យពេទ្យទៅដកថ្គាមទាល់ធ្វើអ្វី ហើយប្រសិនបើអ្នកពិតជាឱ្យគ្រូពេទ្យដកមែន សូមស្វែងរកអ្នកជំនាញឯកទេសពិតប្រាកដ ដើម្បីចៀសវាងនូវឧប្បត្តិហេតុណាមួយដែលអាចកើតឡើងជាយថាហេតុ៕

ស្រ្តីស្លាប់ដោយតែដកធ្មេញថ្គាមទាល់
ក្រុមគ្រួសារអ្នកស្លាប់