Ajax ទិញបានកីឡាករណាខ្លះ? ក្រោយ De Jong និង De Ligt ចាកចេញ

  • ពុធ ២៤ កក្តដា, ២០១៩ ១៥:៣៩

ហូឡង់៖ ក្លិបជើងឯកក្របខណ្ឌលីគកំពូលហូឡង់ Ajax បានលក់ចេញកីឡាករសំខាន់ពីររូបគឺ Frenkie de Jong និង Matthijs de Ligt បន្ទាប់ពីពួកគេទាំងពីរបង្ហាញទម្រង់លេងយ៉ាងលេចធ្លោ និងជួយក្រុមឲ្យឡើងដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ពានរង្វាន់ UEFA Champions League។

ពួកគេទាំងពីរបានចាកចេញជាផ្លូវការកាលពីពាក់កណ្ដាលខែនេះ។ Barcelona បានយល់ព្រមក្នុងទិញយក De Jong ជាមួយតម្លៃខ្លួន ៧៥លានអឺរ៉ូតាំងពីដើមឆ្នាំ ហើយ De Ligt បានចាកចេញពី Ajax ទៅចូលរួមជាមួយសេហបង្កង់ Juventus ក្នុងតម្លៃខ្លួនដូចទៅនឹង De Jong ដែរ។

កីឡាករ Frenkie de Jong និង Matthijs de Lig

អ្នកចាត់ការទូទៅថ្មីរបស់ Ajax លោក Erik ten Hag បាននិយាយអំឡុងការចុះកិច្ចសន្យាដឹកនាំរយៈពេល ៣ឆ្នាំថា “ពួកយើងនឹងរៀបចំក្រុមមួយដ៏ខ្លាំង។”

លោក Erik ten Hag

ជាមួយនឹងប្រាក់ដែលទទួលបានលើស ១០០លានអឺរ៉ូ ពីការលក់ De Jong និង De Ligt ជើងឯកក្របខណ្ឌ Eredivisie បានចំណាយប្រាក់អស់ ៥៦.២លានអឺរ៉ូហើយក្នុងការទិញកីឡាករចូលវិញ។ ដោយកីឡាករទាំងនោះរួមមាន៖

១. Promes ទិញពីក្លិបអេស្ប៉ាញ Sevilla ក្នុងតម្លៃខ្លួន ១៥.៧លានអឺរ៉ូ 

កីឡាករ Promes

២. Edson Alvarez ទិញពីក្លិបម៉ិកស៊ិក America ក្នុងតម្លៃខ្លួន ១៥លានអឺរ៉ូ

កីឡាករ Edson Alvarez

៣. Marin ទិញពីក្លិប Standard ក្នុងតម្លៃខ្លួន ១២.៥លានអឺរ៉ូ

កីឡាករ Marin

៤. Martinez ទិញពីក្លិប Defensa y Justicia ក្នុងតម្លៃ ៧លានអឺរ៉ូ

កីឡាករ Martinez

៥. Pierie ទិញពីក្លិប Heerenveen ក្នុងតម្លៃខ្លួន ៥លានអឺរ៉ូ

កីឡាករ Pierie

៧. Varela នាំចូលពីក្លិប Benfica ក្នុងលក្ខខណ្ឌខ្ចីជើង ចំណាយ ១លានអឺរ៉ូ

កីឡាករអ្នកចាំទី Varela