ឡូយម៉េស! ហ្វេនម្នាក់កាត់.តស្នាមសាក់លេងៗឲ្យ Shawn Mendes តែចុងក្រោយលោក Chatមកសុំរូបនោះ យកទៅសាក់មែនទែន

បរទេស៖ ជារឿងមួយដែលធ្វើឲ្យអ្នកគាំទ្រស្រីម្នាក់រំភើបយ៉ាងខ្លាំង ក្រោយពេលតារាសំណព្វចិត្តរបស់ខ្លួនបានផ្ញើសារមករកនាងផ្ទាល់តែម្តង។ អ្នកគាំទ្រស្រីរូបនោះមានឈ្មោះថា Kayla ជាម្ចាស់គណនីTwitter ដែលមានឈ្មោះថា «nasaruins»។

ដោយKayla បានកាត់តរូបតារាចម្រៀងប្រុសវ័យ២០ឆ្នាំ លោក Shawn Mendes ជាមួយស្នាមសាក់រូបមេអំបៅពណ៌ខ្មៅ នៅត្រង់ដើមដៃរបស់លោក។ បន្ទាប់មកនាងក៏បានផុសរូបនោះនៅក្នុងគណនីTwitterរបស់ខ្លួន ហើយTagអោយលោក Shawn ទៀតផង។

ប៉ុន្តែអ្វីដែលគួរភ្ញាក់ផ្អើលនោះគឺ លោកShawn ពេញចិត្តនឹងរូបស្នាមសាក់ដែលនាងបានកាត់តយ៉ាងខ្លាំង។ លើសពីនេះលោកថែមទាំងChatទៅរកនាង ដើម្បីសុំរូបនោះទៀតផង។ ដោយឡែកនាងស្ទើរតែមិនជឿនទេថា រូបដែលនាងកាត់តលេងៗសោះ បែរជាត្រូវចិត្តតារាប្រុសរូបសង្ហារូបនេះដូច្នេះនោះទេ។

ដោយយោងតាមរូបភាពChatឆ្លើយឆ្លងគ្នាដែលនាងបានផុសបង្ហាញឲ្យឃើញថា នាងយករូបមេអំបៅនោះមកពីគណនីអ៊ីនស្តារក្រាមមួយ ហើយនាងបានកាត់តរូបនោះដោយប្រើកម្មវិធី PicArtOpens។

ជាក់ស្តែងថ្មីៗនេះ Shawnស្រាប់តែផុសរូបប៉ុន្មានសន្លឹកនៅក្នុងគណនីអ៊ីនស្តារក្រាមរបស់ខ្លួន ដោយមានរូបសាក់មេអំបៅ នៅត្រង់ដើមដៃដូចអ្វីដែល Kayla បានកាត់តបេះបិត។ ទៀតសោតទាំងនេះបង្ហាញឲ្យដឹងថាកាន់តែច្បាស់ លោកពិតជាស្រលាញ់ស្នាមសាក់នោះខ្លាំងពិតមែន រហូតដល់់ថ្នាក់សាក់តាមតែម្តង៕

សូមទស្សនារូបភាពខាងក្រោម៖  

រូបដែលKaylaកាត់ត
រូបដែលKaylaកាត់ត
រូបភាពច្បាប់ដើម
Chatឆ្លើយឆ្លងគ្នារវាងShawn និងKayla
Chatឆ្លើយឆ្លងគ្នារវាងShawn និងKayla
រូបដែលShawnសាក់មែនទែន
រូបដែលShawnសាក់មែនទែន
រូបដែលShawnសាក់មែនទែន
រូបដែលShawnសាក់មែនទែន