តារាល្បីដែលគេឲ្យងារជា King of Kpop ជំនាន់ទី២ បង្ហាញការគាំទ្រលើចម្រៀងមួយបទរបស់ RM (មានវីដេអូ)

កូរ៉េខាងត្បូង ៖ ការបង្ហាញការគាំទ្រចំពោះគ្នាទៅវិញទៅមក រវាងតារាល្បីជំនាន់មុន និងតារាល្បីជំនាន់ក្រោយ បានធ្វើឲ្យទឹកចិត្តរបស់អ្នកគាំទ្រ Kpop មានការប៉ះទង្គិចខ្លាំង ដោយក្ដីរំភើប។ អ្នកគាំទ្រជាច្រើន នៅក្នុងបណ្ដាញអ៊ីនធើណែត បានបង្ហាញអារម្មណ៍រំភើបរីករាយ ក្រោយពេលដែលតារាប្រុសល្បីឈ្មោះ Jaejoong សមាជិកក្រុម JYJ ដែលគេស្គាល់ថា King of Kpop ជំនាន់ទី២ ធ្លាប់សាងកេរ្តិ៍ល្បីល្បាញ កាលពីជំនាន់មុន សុខៗស្រាប់តែបង្ហាញការគាំទ្រចំពោះ សមាជិកក្រុម BTS ដែលបច្ចុប្បន្ន ជាក្រុមចម្រៀងលំដាប់លេខ១ របស់កូរ៉េ។

ដោយសារតែសមិទ្ធផលផ្នែកសិល្បៈរបស់ RM ជាមួយនឹងក្រុម BTS ទាំងមូលបានធ្វើឲ្យវិស័យ Kpop កាន់តែទទួលបានការចាប់អារម្មណ៍ នៅទូទាំងពិភពលោក ពួកគេត្រូវបានគេឲ្យងាជា King of Kpop ជំនាន់ទី៣ ផងដែរ។

យ៉ាងណាមិញ រឿងដែលទាក់ចិត្តមហាជនបំផុតនេះពេលនេះគឺ កាលពីថ្ងៃទី២៣ ខែកក្កដា ម្សិលមិញនេះ Jaejoong បានបង្ហោះវីដេអូខ្លីមួយនៅក្នុង Instagram Story ខណៈកំពុងធ្វើដំណើរនៅតាមផ្លូវ ដោយមានបទចម្រៀងរបស់ RM មានចំណងជើងថា Seoul កំពុងលឺរងំនៅក្នុងឡានរបស់លោក។

គួរបញ្ជាក់ផងដែរថា បទចម្រៀង Seoul របស់ RM បានចេញផ្សាយតាំងពីឆ្នាំ២០១៨ ជាចម្រៀងដែលច្រៀងរៀបរាប់ពីក្ដីស្រលាញ់ ចំពោះទីក្រុងដ៏ស្រស់ស្អាត ដែលជាបេះដូងរបស់កូរ៉េខាងត្បូងមួយនេះ ដូច្នេះហើយមនុស្សជាច្រើន ពិសេសជនជាតិកូរ៉េ បានបង្ហាញក្ដីស្រលាញ់ចំពោះបទនេះ មិនលើកលែងសូម្បីតែ Jaejoong៕

ទស្សនារូបភាព និងវីដេអូខាងក្រោម ៖ 

រូបភាព Jaejoong
រូបភាព Jaejoong
រូបភាព Jaejoong
រូបភាព RM
រូបភាព RM