សាហាវខ្លាំងណាស់!! កែងទៅ កែងមក ចុងក្រោយ ឯម ឡេងលី សន្លប់ដោយសារជើងរបស់ ថៃ (មានវីដេអូ)

  • ពុធ ២៤ កក្តដា, ២០១៩ ១៦:៥១

ភ្នំពេញ៖ ការប្រកួតប្រដាល់គុនខ្មែរ របស់ស្ថានីយ៍ទូរទស្សន៍បាយ័ន កាលពីថ្ងៃអាទិត្យកន្លងទៅ កីឡាករកម្ពុជា ឯម ឡេងលី បានប្រកួតចាញ់កីឡាករឆ្លងដែនមកពីប្រទេសថៃ កងថៃលែន ដោយសន្លប់នៅក្នុងទឹកទីបី។ 

កីឡាករ ឯម ឡេងលី (ឆ្វេង) និងកីឡាករថៃ កងថៃលែន (ស្ដាំ)

ការប្រកួតធ្វើឡើងនៅក្នុងប្រភេទទម្ងន់ ៧១គីឡូក្រាម ដែលជាគីឡូធ្ងន់ និងពិបាករកកីឡាករនៅស្រុកខ្មែរ។ នៅក្នុងការប្រកួតទាំងស្រុង កីឡាករទាំងពីរបានសម្រុកគ្នាដោយប្រើផ្លែកែងខ្លាំងៗ មើលទៅគួរឲ្យរន្ធត់ ប៉ុន្តែចុងក្រោយ ឯម ឡេងលី បានសន្លប់ដោយការទាត់ចូលឆ្អឹងជំនី របស់កីឡាករថៃនៅក្នុងទឹកទី ៣។

ចង់ដឹងថាការប្រកួតនោះ ល្អមើល និងសាហាវយ៉ាងណា ទៅទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា!!