ចាំបាច់តែពេលបុណ្យទាន បានដើរខេត្តបាន?

  • សុក្រ ២៦ កក្តដា, ២០១៩ ១២:៤៥

ភ្នំពេញ ៖ មនុស្សមួយចំនួនគិតថាការដែលទៅខេត្តពេលបុណ្យទាននោះគឺ ជាពេលតែមួយគត់ ដែលពួកគាត់ អាចដើរលេងបាន ជិះឆ្ងាយបានដើរបានសប្បាយ មិនខ្វល់រឿងការងារ គេក៏ដើរយើងក៏ដើរកុំឲ្យចាញ់គេ។ 

ពួកគាត់មិនបានគិតធ្ងន់ទៅលើ ថាតើគាត់ចង់បានអ្វីពីដំណើរកំសាន្តនោះ ហើយការចំណាយនឹងវាសមរម្យដែរទេ។ តាមពិតទៅដើរលេងពេលមនុស្សច្រើនហ្នឹងនឿយហត់ជាងធម្មតាទៀត។ ប៉ុន្តែហេតុអីមិនគួរដើរលេងពេលបុណ្យទាន? ធម្មតាពេលនេះហើយ ជាពេលដែលអ្នករកសុីមានអាចតម្លើងតម្លៃបាន ដោយហេតុមនុស្សច្រើនមានតម្រូវការខ្ពស់ ទាំងការញាំុនិង កន្លែងស្នាក់នៅ ម្យ៉ាងទាំងយើងទាំងគេ អត់ជម្រើសច្រើនដឹងតែហ៊ានចំណាយមួយពេលនឹងហើយ។

● ងាយស្រួលក្នុងការធ្វើដំណើរ៖ កុំថាឡើយពិបាករកកន្លែងដេកឬញាំុ សូម្បីតែការធ្វើដំណើរដើម្បីឲ្យទៅដល់ កន្លែងទៅនឹងក៏លំបាកដែរ បើទិញសំបុត្រយឺតដឹងតែអត់កន្លែងអង្គុយ។ ម្យ៉ាងពេលបុណ្យមនុស្សកុះកុញ ធ្វើឲ្យការធ្វើដំណើរយឺតយ៉ាវច្រើន។
● ងាយស្រួលរកកន្លែងស្ងប់ស្ងាត់ ជាមួយទេសភាពស្អាតៗ៖ ទៅថ្ងៃធម្មតា មានជម្រើសច្រើនអ្នកលក់រួសរាយ អាចស្វែងរកសេចក្តីសុខបានយ៉ាងស្រួល អត់មានអ្នករំខាន ថតរូបបានទេសភាពស្អាត។

ការធ្វើដំណើរឥឡូវកាន់តែងាយស្រួលជាងមុន ដែលអ្នកអាចទិញសំបុត្រឡាន និងទូកតាម BookMeBus អាចរើស កៅអីបានតាមចិត្ត រើយយកក្រុមហ៊ុនឡានដែលខ្លួនចូលចិត្ត លឿននិងទុកចិត្តបាន ហើយបើប្រើកូដ KHLOAD ពីពេលនេះដល់ថ្ងៃ ៣១ ខែសីហា នាំ២០១៩ នឹងទទួលបានការបញ្ចុះតម្លៃ 15% រហូតដល់៥ដុល្លារ លើតម្លៃសំបុត្រធម្មតា។

អ្នកអាចទាញយកកម្មវិធីទូរស័ព្ទ៖ App Store (iPhone) និង Play Store (Andriod) 
ចូលក្នុងវិបសាយ៖ https://bookmebus.com 
ចូលមើលរបៀបកក់: https://www.youtube.com/watch?v=ExuwUV2Z1BA  

រូបភាពដោយក្រុម៖ ដំណើររុករក ( Facebook Page)