Spurs ចង់យកពានហើយឆ្នាំនេះ!! Spurs បើកការចរចាជាមួយ Juventus ទិញយក Dybala តម្លៃខ្លួនបំបែកកំណត់ត្រាក្លិប

  • ព្រហស្បតិ៍ ២៥ កក្តដា, ២០១៩ ១៣:១៣

អង់គ្លេស៖ ក្លិបបាល់ទាត់មាន់ខ្នាយមាស Tottenham Hotspur បានទាក់ទងទៅកាន់ក្លិបសេះបង្កង់ Juventus ដើម្បីចរចាទិញយកខ្សែប្រយុទ្ធ Paulo Dybala ក្នុងតម្លៃខ្លួន ៨០លានផោន។ 

កីឡាករ Paulo Dybala

Spus បានទាក់ទងជាផ្លូវការទៅកាន់ក្លិបមានមូលដ្ឋាននៅទីក្រុង Turin ជុំវិញការផ្ទេរខ្សែប្រយុទ្ធវ័យ ២៥ឆ្នាំ Dybala ជាមួយតម្លៃខ្លួនបំបែកឯតទគ្គកម្មរបស់ក្លិប។ Spurs ជឿថានឹងអាចនាំយកខ្សែប្រយុទ្ធរូបនេះ មកកាន់តំបន់ខាងជើងនៃទីក្រុងឡុងដ៍ នាទីផ្សារដោះដូរកីឡាកររដូវក្ដៅលើកនេះ។

កីឡាករ Paulo Dybala

Dybala គឺជាខ្សែប្រយុទ្ធមួយរូបរបស់ក្រុមជម្រើសជាតិអាហ្សង់ទីន និងត្រូវបានគេស្គាល់ថាជាខ្សែប្រយុទ្ធមួយរូប ដែលល្អនៅលើលោក ហើយទម្រង់លេងល្អរបស់គេអាចនឹងមានភាពប្រសើរឡើងក្រោមការដឹកនាំរបស់លោក Mauricio Pochettino។ Dybala មិនសូវមានឱកាសបង្ហាញសមត្ថភាពនៅ Juventus នោះទេ ក្រោយការមកដល់របស់កំពូលខ្សែប្រយុទ្ធ Cristiano Ronaldo ដោយអាចរកគ្រាប់បាល់បានត្រឹម ១០គ្រាប់ ប៉ុណ្ណោះកាលពីរដូវកាលមុន។ 

កីឡាករ Paulo Dybala (លេខ ២១)

កាលពីខែកុម្ភៈ ក្រោយចប់ការប្រកួតវគ្គ ១៦ក្រុមពានរង្វាន់ Champions League ទល់នឹង Juventus អ្នកចាត់ការទូទៅរបស់ Spurs លោក Mauricio Pochettino បាននិយាយពី Dybala ថា ”គេបង្ហាញសមត្ថភាពនៅលើទីលានពិតជាអស្ចារ្យ បើទោះបីជាគេមានកំហុសបន្តិចបន្តួចក៏ដោយ។”

លោក Mauricio Pochettino

សូមបញ្ជាក់ដែរថា បើសិនជាឈានដល់ការផ្ទេរ Dybala មកលេងនៅទឹកដីអង់គ្លេសមែននោះ តម្លៃ ៨០លានផោន នេះនឹងក្លាយជាតម្លៃថ្លៃបំផុតរបស់ Spurs ក្នុងការទិញកីឡាករចូល។ ខណៈកីឡាករដែលកំពុងឈរឈ្មោះជាកីឡាករដែលថ្លៃជាងគេនៅ Spurs បច្ចុប្បន្ន គឺខ្សែបម្រើជម្រើសជាតិបារាំង Tanguy Ndombele ដែល Spurs ទិញពី Lyon កាលពីដើមខែនេះ។

កីឡាករ Tanguy Ndombele (អាវខៀវ) ប្រកួតមិត្តភាព