កំពុងតែជិតចូលរោងការផង ពេលនេះកូនប្រុស ខ្ញុង កើតជំងឺគួរឲ្យបារម្ភ ត្រូវចូលពេទ្យមុននេះ!

ភ្នំពេញ៖ ប្រិយមិត្តជាច្រើនប្រាកដជាបានជ្រាបហើយថា តារាកំប្លែងស្រី អ្នកនាងខ្ញុង បានសម្រេចចិត្តចូលរោងការជាមួយនឹង នាយកៃដ នាពេលឆាប់ៗនេះហើយ ដែលទទួលបានការអបអរពីបណ្តាអ្នកគាំទ្រជាច្រើន។

ជាក់ស្តែងនាពេលនេះដែរ តារាស្រីរូបនេះកំពុងតែត្រៀមខ្លួនជាស្រេចសម្រាប់ក្លាយជាកូនក្រមុំប៉ុន្មានថ្ងៃទៀតនេះ ក៏ប៉ុន្តែអ្វីដែលគួរឲ្យបារម្ភនោះក៏ស្រាប់តែមកដល់ភ្លាមៗ ក្រោយកូនប្រុសជាទីស្រលាញ់បានធ្លាក់ខ្លួនឈឹកាលពីប៉ុន្មានម៉ោងមុននេះ។

សម្រាប់លទ្ធផលនៃជំងឺរបស់កូនប្រុសរបស់នាង គឺដោយសារតែជំងឺគ្រុនឈាម ទើបធ្វើឲ្យពិបាក និងត្រូវបញ្ជូនមកព្យាបាលនៅមន្ទីរពេទ្យភ្លាមៗយ៉ាងដូច្នោះ ស្របពេលដែលតារាស្រីរូបនេះបានបន្ទោសខ្លួនឯង លើបណ្តាញសង្គមយ៉ាងដូច្នោះថា៖«គ្រុនពោះវៀនមិនទាន់ជាផង លូវគ្រុនឈាមទៀត ម្ចាស់ជីវិតម៉ាក់ឲ្យម៉ាក់សុំទោសព្រោះតែរវល់នឹងការងាពេក ម៉ាក់មិនបានមើលថែកូនឲ្យបានល្អ ទ្រាំតិចទៅណាកូនពេទ្យពុងតែរៀបបន្ទប់ឲ្យកូនហើយ»។

ក្រោយពីបានឃើញបែបនេះ បណ្តាអ្នកគាំទ្រជាច្រើនពិតជាបារម្ភចំពោះនាងយ៉ាងខ្លាំង ដែលជិតចូលរោងការហើយ តែបែរជាមកជួបទុក្ខកូនប្រុស កើតជំងឺ ត្រូវសម្រាកព្យាបាលបែបនេះ៕

សូមទស្សនារូបភាពខាងក្រោមនេះ៖ 

អ្នកនាងខ្ញុង និងអនាគតស្វាមី
អ្នកនាងខ្ញុង និងអនាគតស្វាមី
អ្នកនាងខ្ញុង
អ្នកនាងខ្ញុង
អ្នកនាងខ្ញុង និងកូនប្រុស
កូនប្រុសអ្នកនាងខ្ញុង កើតគ្រុនឈាម
កូនប្រុសអ្នកនាងខ្ញុង កើតគ្រុនឈាម