ភ្នាក់ងារហាន់ ជីអ៊ុន ចាត់វិធានការផ្លូវច្បាប់ចំពោះ អ្នកដែលផ្សាយពាក្យចចាមអារ៉ាមមិនល្អលើនាង

កូរ៉េខាងត្បូង៖ ក្នុងថ្ងៃទី២៥ ខែកក្កដានេះ ភ្នាក់ងារUAA របស់តារា​សម្តែង​ស្រី​Song Hye Kyoបានដាក់ពាក្យបណ្ដឹង ទៅកាន់ស្ថានីយ៍ប៉ូលីសប៊ុនដាង(Bundang) ពីបទបរិហារកេរ្តិ៍ និងការប្រមាថមើល​ងាយ​មក​លើ​តារា​ស្រី​រូប​នេះ​ ដើម្បីប្រឆាំងនឹងអ្នក ដែលបាន ផ្សព្វផ្សាយ ពាក្យចចាមអារ៉ាមផ្តេសផ្តាស។

ភ្នាក់ងារខាងSong Kye Kyo បានចេញសេចក្តីប្រកាសថា ខាងយើងបានដាក់ពាក្យបណ្តឹងដំបូង របស់យើងនៅកាន់ ស្ថានីយ៍ប៉ូលីសប៊ុងដាង ដើម្បីចាត់វិធានការលើបុគ្គល ដែលយើងបានប្រមូលភស្តុតាង ទាក់ទងនឹងពួក​គេ ដែល​បាន​ចែកចាយ នៅពាក្យចចាមអារ៉ាមមិនពិត ការបង្កាច់បង្ខូចនិង ការនិយាយប្រមាថមើលងាយជាដើម។

ទាក់ទងទៅនឹងបណ្តឹងនេះ ខាង​ភ្នាក់ងារ​របស់​តារា​ស្រី​រូប​នេះ​ បានចាត់ចែងឲ្យក្រុមហ៊ុនច្បាប់Kim & Chang ជាអ្នកតំណាងស្របច្បាប់របស់ខ្លូន ហើយនៅថ្ងៃទី ២៨ ខែមិថុនានេះ ​ពួក​គេ​នឹ​ង​ត្រៀមខ្លួន ចាត់វិធានការតាមផ្លូវច្បាប់ ទៅ​លើ​បុគ្គល​ទាំង​អស់​នោះ​ផង​ដែរ​។

ម្យ៉ាង​វិញ​ទៀត​ចំពោះ​ការ ដាក់ពាក្យបណ្តឹង ខាង​ភ្នាក់ងារ​របស់​តារា​ស្រី​រូប​នេះ បាន​ជម្រាបថា ពួកគេនឹងចាត់វិធានការ យ៉ាងខ្លាំងក្លាដោយគ្មានភាពមេត្ដា ឬធ្វើការចរចាដោយប្រការណាមួយឡើយ។  ហើយ​ពួកគេ​ក៏​បាន​ ប្រកាសជាថ្មីម្តងទៀតផង​ដែរ​ថា នឹងគ្មានការចរចានៅក្នុងរឿង ក្តីទីពីរដែលពួក​គេ​បាន ដាក់បញ្ចូលនោះ​ដូច​គ្នា។

ពេលនេះមានមនុស្សមួយចំនួន បានព្យាយាមសាយភាយ នៅរឿងដែលគ្មានមូលដ្ឋាន ច្បាស់លាស់ នឹងរឿងដែលមិនអាច នឹកស្មានដល់ផ្សេងទៀត អំពីតារាសម្តែង Song Hye Kyo ។ ហើយរឿងទាំងអស់នេះមិនត្រឹមតែ  សង្គមមិនអាចទទួលយកបាននោះទេ តែវាក៏បង្កឲ្យSong Hye Kyo មានការឈឺចាប់ពិបាក ទទួលយកបានដូច​គ្នា។

លើសពីនេះទៀត ពួកគេ​នឹងមានវិធានការ តាមផ្លូវច្បាប់ផ្សេង​ៗ​ទៀត​ យ៉ាងខ្លាំងក្លាប្រឆាំងនឹងជនអនាមិក ទាំងឡាយណាដែលបាន ផ្សព្វផ្សាយពាក្យចចាមអារ៉ាម ដោយមិនច្បាស់លាស់ ហើយយើងសង្ឃឹមថា នៅពេលដែលយើង ចេញ​សេច​ក្តី​ប្រកាស​ទាំងនេះហើយ ពួកគេនឹងអាចបញ្ឃប់ធ្វើរឿង ទាំងឡាយណាដែលធ្វើឲ្យអ្នកដទៃឈឺចាប់ ព្រោះតែពាក្យសម្តី របស់ពួកគេតទៅទៀត៕

Song Hye Kyo
Song Hye Kyo
Song Hye Kyo
Song Hye Kyo