ឥលូវទំនើបម្ល៉េះ គេនាំគ្នាប្រើ Huawei Y9 2019 ស្ទើរគ្រប់ៗគ្នា! មានដឹងថាមកពីអីអត់ចុះ? (មានវីដេអូ)

ភ្នំពេញ៖ Huawei Y9 2019 បានបង្ហាញវត្តមានជាផ្លូវការនៅក្នុងទីផ្សារប្រទេសកម្ពុជា ដោយទទួលបានការគាំទ្រយ៉ាងគំហុកច្រើនលើសលុប។ ជាក់ស្តែងកាលពីថ្ងៃប្រកាសលក់ថ្ងៃដំបូង មានអតិថិជនជាច្រើនរាប់រយនាក់បានទៅតំរង់ជួរបន្តកន្ទុយគ្នារង់ចាំទិញ។ ដូច្នេះអ្នកប្រាកដជាឆ្ងល់ហើយថា តើស្មាតហ្វូននេះមានភាពទាក់ទាញអ្វីខ្លះ ដែលធ្វើឲ្យអង្រួនចិត្តអតិថិជនបែបនេះ?

Huawei Y9 2019

- ចំណុចទីមួយ

Huawei Y9 2019 ជាស្មាតហ្វូនកាមេរ៉ា Pop-up Selfie កាលីបទាន់សម័យ ទំហំ 16MP សែលហ្វីស្អាតកប់សេរី អេក្រង់លាតពេញផ្ទៃទំហំ 6.59 អ៊ីញ គ្មានស្នាមឆក និងតម្លៃរំជើបរំជួលត្រឹមតែ $239 តែប៉ុណ្ណោះ។ ស្មាតហ្វូនប្រភទកាមេរ៉ាផុស ម៉ាកដទៃមានតម្លៃរហូតដល់ទៅជាង $300 ឯណោះ។ អ៊ីចឹងមិនចាំបាច់ចំណាយដល់ទៅជាង $300 ទៀតទេ ប្រសិនបើអ្នកពេញចិត្តស្មាតហ្វូនបែបនេះ។

Huawei Y9 2019

- ចំណុចទីពីរ

ស្មាតហ្វូននេះបំពាក់ដោយកាមេរ៉ាក្រោយបែប AI ឆ្លាតវៃរហូតដល់ទៅបីគ្រាប់។ កាមេរ៉ាទីមួយមានទំហំ 2MP(f/2.4) ជា Bokeh Sensor កាមេរ៉ាទីពីរទំហំ 16MP( f1.8) និងកាមេរ៉ាបីទំហំ 8MP មានមុខងារអាចថត Ultra-Wide បានល្អជាទីគាប់ចិត្ត។ សម័យនេះហើយ បើប្រើស្មាតហ្វូនកាមេរ៉ាផុស កាមេរ៉ាបីគ្រាប់បានស្ទាវ ហើយរកឯណាបាន តម្លៃតែជាង $200 សោះ កាមេរ៉ាម៉ាអែម មុខងារម៉ាឡូយ ថតបានម៉ាស្រលាញ់អ៊ីចឹង។

Huawei Y9 2019

- ចំណុចទីបី

ROM មានទំហំធំ 128GB ROM 4GB ដំណើរការដោយ Kirin 710F ដែលធ្វើឲ្យស្មាតហ្វូននេះដំណើរការបានលឿន និងដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android EMUI9.0 ថាមពលថ្មធំ 4000mAh សាកថ្មបានលឿន និងប្រើ USB type C។ លើសពីនេះទៅទៀត Huawei Y9 2019 មានជម្រើសបីពណ៌ឡួយឆាយ គឺពណ៌បៃតង (Emerald green) ខៀវ (Sapphire blue) និងពណ៌ខ្មៅ (Midnight black)។

ម៉េចៗគិតគូទិញ Huawei Y9 2019 មួយហ្នឹងគេដែលទៅ បើពិសេសទាំងតម្លៃ ទាំងគុណភាពអ៊ីចឹងអីៗ។ អ្នកអាចជាវនៅហាងទូរស័ព្ទដែលនៅជិតអ្នកបំផុត។

Huawei Y9 2019
Huawei Y9 2019
Huawei Y9 2019
Huawei Y9 2019
Huawei Y9 2019
Huawei Y9 2019
Huawei Y9 2019

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់៖
Website:
 https://consumer.huawei.com/kh/
Facebook: Huawei Mobile (https://bit.ly/2ePDMSq)