Songkarn ស្រលាញ់Matt ខ្លាំង ដល់ថ្នាក់ទាក់ទងគ្នាមិនប៉ុន្មាន មានគម្រោងគិតដល់រឿងរៀបការបាត់

ថៃ៖ ជឿជាក់ថាប្រាកដជាមានប្រិយមិត្តជាច្រើនបានជ្រាបរួចហើយ ពីទំនាក់ទំនងស្នេហារវាង តារាប្រុស លោក Songkarn និងតារាសម្ដែងស្រី កញ្ញា Matt ដោយក្នុងនោះ សម្រាប់ទំនាក់ទំនងស្នេហាមួយនេះ ហាក់ទទួលបានការរិះគន់ ពីសំណាក់មហាជនយ៉ាងចាស់ដៃផងដែរ។

យ៉ាងណាមិញ​ ទោះបីទំនាក់ទំនងស្នេហារបស់តារាប្រុស លោក Songkarn និងតារាស្រី កញ្ញា Matt ហាក់បានជួបប្រទះមតិរិះគន់ច្រើនជាង ការអបអរសាទរក៏ពិតមែន ប៉ុន្តែពួកគេទាំងពីរហាក់មិនខ្វាយខ្វល់អ្វីសោះឡើយ ដោយពីមួយថ្ងៃទៅមួយថ្ងៃ អ្នកទាំងពីរគឺរឹតតែមានភាពផ្អែមល្ហែម ចំពោះគ្នាកាន់តែខ្លាំងឡើងថែមទៀតផង។

ហើយជាពិសេស អ្វីដែលរឹតតែគួរឲ្យចាប់អារម្មណ៍ខ្លាំងជាងនេះទៅទៀតនោះគឺ កាលពីថ្មីៗនេះ នៅក្នុងកម្មវិធីសម្ភាសន៍តារាមួយ លោក Songkarn ស្រាប់តែហ៊ានបើកចិត្តនិយាយដល់គម្រោងរៀបនឹង កញ្ញា Matt ថែមទៀតផង ដោយក្នុងនោះ លោកបានដាក់គម្រោងរៀបការមួយនេះ នឹងកើតឡើងមិនឲ្យយូរជាង២ឆ្នាំទៀតនោះទេ បើទោះបីបច្ចុប្បន្ន មានមតិមិនពេញចិត្តជាច្រើន បានព្យាយាមវាយប្រហារទៅលើរូបលោក និងតារាស្រីរូបនោះក៏ដោយក្ដី៕ 

Songkarn
Songkarn និងMatt
Songkarn និងMatt
Songkarn និងMatt
Songkarn Matt និងមិត្តភក្តិ