ខ្ញីកាន់តែចាស់ កាន់តែហឹរ! Ronaldo លេងភ្នែក ញាក់បាល់ដាច់កីឡាករ Inter ២ នាក់ ការប្រកួតម្សិលមិញ (មានវីដេអូ)

  • ព្រហស្បតិ៍ ២៥ កក្តដា, ២០១៩ ១៤:១៥

ចិន៖ ការប្រកួតពានរង្វាន់មិត្តភាព International Champions Cup នៅឯកីឡដ្ឋាន Nanjing Olympic Center Gymanasium ប្រទេសចិន កាលពីម្សិលមិញនេះ ក្លិបបាល់ទាត់សេះបង្កង់ Juventus បានយកឈ្នះដោយបាល់កាត់សេចក្ដី ១១ម៉ែត្រ លើក្រុម Inter Milan ដែលដឹកនាំដោយលោក Antonio Conte បន្ទាប់ពីចប់ ៩០នាទីក្រុមទាំងពីរស្មើគ្នា ១-១។

រូបភាព មុនការប្រកួតចាប់ផ្ដើម

១គ្រាប់របស់ Inter Milan រកបានក្នុងតង់ទីមួយ នៅនាទីទី ១០ ដោយការធ្វើឲ្យចូលទីខ្លួនឯងរបស់ ខ្សែការពារ កំពុងទទួលការចាប់អារម្មណ៍ De Ligt។ យ៉ាងណាមិញ ចូលដល់តង់ទីពីរ នៅនាទីទី ៦៨ ខ្សែប្រយុទ្ធជម្រើសជាតិ ព័រទុយហ្គាល់ Cristiano Ronaldo បានបញ្ចប់ការនាំមុខនោះដោយការទាត់បាល់ Free-Kick ប៉ះកីឡាករ Inter ចូលទី។

កីឡាកររបស់ Inter Milan អបអរគ្រា់បាល់
Ronaldo ទាត់បាល់ Free-Kick

បើទោះបីជាមានវ័យ ៣៤ឆ្នាំ ប៉ុន្តែនៅក្នុងការប្រកួតនោះ Cristiano Ronaldo បានបង្ហាញទម្រង់បានយ៉ាងល្អ ដោយអាចរកគ្រាប់បាល់តាមរយៈការទាត់ Free-Kick និងបានញាក់ដាច់កីឡាកររបស់ Inter Milan ២ រូប ដោយប្រើស្ទាយមិនមើលបាល់ (No Look)៕

កីឡាករ Cristiano Ronaldo

ចង់ដឹងថា Ronaldo ញាក់បាល់ និងប្រើស្ទាយ No Look បានល្អយ៉ាងណានោះ ទៅទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា!!