ទាំងនេះជាតារាប្រុសសង្ហាល្បីៗ ប៉ុន្តែមួយរយៈក្រោយនេះ ហាក់ស្ងាត់មុខពីវិស័យសិល្បៈ!

ថៃ៖ សព្វថ្ងៃនេះតែងតែមានសម្តែងថ្មីៗបង្ហាញមុខនៅលើវិថីសិល្បៈច្រើនស្ទើរតែចំណាំមិនចង់បាន។ ដោយតារាថ្មីៗសុទ្ធសឹងតែជាអ្នកដែលមានសមត្ថភាព បូករួមជាមួយរូបសម្បត្តិស្រស់សង្ហា ទើបធ្វើឲ្យពួកគេទទួលបានប្រជាប្រិយភាពយ៉ាងឆាប់រហ័ស។

ទន្ទឹមនឹងតារាថ្មីៗរះកាន់តែច្រើន គេចាប់ផ្តើមសង្កេតឃើញថា មានតារាប្រុសរៀមច្បងមួយចំនួនបែរជាស្ងាត់មុខនៅក្នុងវិស័យសិល្បៈវិញ។ ហើយបើទោះបីជាមានរឿងភាគថ្មីក៏មិនសូវទទួលបានការចាប់អារម្មណ៍ដូចមុនដែរ។

ចង់ដឹងថាតារាប្រុសទាំងនោះមានអ្នកណាខ្លះ? តោះ!ទៅទស្សនាទាំងអស់គ្នា៖  

១. Smart Krissada

តារាសម្តែងប្រុសវ័យ៤២ឆ្នាំលោកSmart Krissada ជាតួឯកប្រុសដែលមានរូបរាងសង្ហា។ ជាទូទៅលោកមិនសូវថតរឿងច្រើននោះទេ យូរៗទើបឃើញរឿងថ្មីរបស់លោកម្តង ប៉ុន្តែរឿងរបស់លោកមួយណាក៏ទទួលបានការគាំទ្រដែរ។  

Smart Krissada

២. Ken Phuphoom

ជឿជាក់ថាអ្នកណាៗក៏ស្គាល់លោកដែរ ព្រោះលោកជាតួឯកប្រុសនៅក្នុងរឿងភាគដ៏ល្បី«Nakee»។ ប៉ុន្តែអ្នកគាំទ្រសង្កេតឃើញថា Taewតួឯកស្រីនៅក្នុងរឿងនេះល្បីខ្លាំងណាស់ ហើយងាកមកKenវិញ បែរជាមិនសូវទទួលបានការចាប់អារម្មណ៍សោះ។  

Ken Phuphoom

៣. Nadech Kugimiya

តារាសម្តែងរូបសង្ហាមាឌមាំលោក Nadech Kugimiya សង្កេតឃើញថា មួយរយៈក្រោយនេះហាក់ដូចជា មិនសូវបង្ហាញមុខច្រើននៅក្នុងវិស័យសិល្បៈដូចមុននោះទេ។  

Nadech Kugimiya

៤. Ken Teeradetch

តារាសម្តែងជើងចាស់លោកKen Teeradetch ជាតារាប្រុសដែលមានឈ្មោះល្បីល្បាញខ្លាំង ប៉ុន្តែមួយរយៈក្រោយនេះលោកដូចជាស្ងាត់មិនសូវមានរឿងភាគថ្មីៗបម្រើអារម្មណ៍ទស្សនិកជនប៉ុន្មានទេ។ ទៀតសោតតារាប្រុសរូបធ្លាប់បាននិយាយរួចមកហើយថា ក្នុងមួយឆ្នាំលោកទទួលថតតែមួយរឿងប៉ុណ្ណោះ ព្រោះលោកចង់ប្រើពេលវេលាជាមួយក្រុមគ្រួសារឲ្យបានច្រើន។  

Ken Teeradetch

៥. Porshe Saran

លោកPorshe ជាតារាសម្តែងប្រុជួរមុខរបស់ស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៧។ប៉ុន្តែមួយរយៈក្រោយនេះលោកមិនសូវមានរឿងថ្មីៗប៉ុន្មានទេ។ ជាមួយគ្នានេះដែរអ្នកគាំទ្រនាំគ្នានិយាយថា ព្រោះតែលោកបណ្តោយឲ្យខ្លួនឡើងទម្ងន់ខ្លាំងពេក ទើបមិនសូវមានការងារបែបនេះ។

Porshe Saran