តារាប្រុស៣ដួង កំពុងក្លាយជាម៉ូដែល សម្រាប់បុរសៗជាច្រើន ជ្រួលជ្រើមកែសម្ផស្សតាម!

កូរ៉េខាងត្បូង៖ បច្ចុប្បន្ននេះ នៅប្រទេសកូរ៉េមានសេចក្តីរាយការណ៍បានបញ្ជាក់ថា កំណើនចំនួនបុរសៗកែសម្ផស្សដើម្បីឲ្យស្រស់សង្ហា គឺមិនចាញ់នារីៗប៉ុន្មាននោះទេ។ ព្រោះថាសព្វថ្ងៃនេះ បុរសជាច្រើន នៅក្នុងប្រទេសកូរ៉េ ពិតជាមិនពេញចិត្តនឹងសម្រស់ដែលខ្លួនកំពុងមាននោះទេ។

យ៉ាងណាមិញ ទន្ទឹមនឹងចំនួននៃការកែសម្ផស្សបុរសកាន់តែកើនឡើង ក្រុមគ្រូពេទ្យបានបង្ហើបប្រាប់ថា ក្នុងតួលេខចំនួនបុរសដែលមកកែសម្ផស្ស មានតារាប្រុស ៣ ដួង ដែលអ្នកកែសម្ភស្សជាច្រើននាំគ្នាកម្ម៉ង់មុខមាត់តាម ហើយអ្នកទាំងនោះបានឲ្យដឹងថា តារាប្រុសទាំងនោះ ពួកគេមានមុខតូច ច្រមុះស្រួច និងត្របកភ្នែកពីរជាន់ ដែលជាទម្រង់មុខកំពុងពេញនិយមគួរតែយកស្ទាយ៍តាម។

ទោះជាយ៉ាងណាក្តី បច្ចុប្បន្ននេះការកែសម្ផស្ស គឺកំពុងទទួលការពេញនិយមខ្លាំងក្នុងប្រទេសកូរ៉េ ដូច្នេះហើយរឿងបែបនេះ គឺជារឿងធម្មតាមួយទៅហើយសម្រាប់ប្រទេសនេះ៕

តោះចង់ដឹងថា តារាប្រុស៣ដួងរូបណា ជាម៉ូដែលដែលបុរសចង់កែសម្ផស្សតាមនោះ តាមដានខាងក្រោម៖

១. តារាសម្តែង Seo Kangjoon 

Seo Kangjoon
Seo Kangjoon

២. តារាសម្តែង Park Bogum

Park Bogum
Park Bogum

៣. សមាជិកក្រុម ASTRO លោក Cha Eunwoo

Cha Eunwoo
Cha Eunwoo