មួយរយៈនេះនាំគ្នាTroll តែក្បាច់រាំ អ៊ីណូ តែបើមើលសម្រស់លោកពេលនេះ កាន់តែប្លែក

ភ្នំពេញ៖ មួយរយៈពេលនេះឃើញថាតារាចម្រៀង លោកអ៊ីណូ ហាក់ដូចជាស្ងាត់ខ្លួននៅក្នុងការងារសិល្បៈ មិនសូវជាលេចមុខនៅក្នុងកម្មវិធីនានាដូចកាលពីមុន ជាមួយនឹងការបង្ហាញសមត្ថភាពច្រៀងរាំយ៉ាងប្លែកភ្នែកជានិច្ច។

ជាក់ស្តែងឃើញថា ក្រោយស្ងាត់មួយរយៈនេះ ក៏ស្រាប់តែលេចឡើងនូវវីដេអូTroll ប្លែកៗ ក្បាច់រាំជាច្រើនរបស់លោក ដែលមានការស៊ែរតៗគ្នាពេញបណ្តាញសង្គមហ្វេសប៊ុកតែម្តង។ តែអ្វីដែលកាន់តែចាប់អារម្មណ៍នោះគឺ បណ្តាអ្នកគាំទ្រភាគច្រើន បានងាកមកមើលសម្រស់របស់លោកនាពេលបច្ចុប្បន្ន ដែលមើលទៅហាក់ដូចជាប្លែកជាងមុនតែម្តង។

ដោយក្នុងនោះលោកបានធ្វើការតែងខ្លួន ប្លែកជាងមុន និងមើលទៅកាន់តែប្លែកស្រស់សង្ហា ជាមួយនឹងម៉ូតសក់ថ្មី ខុសប្លែកពីមុនច្រើនតែម្តង បើប្រៀបធៀបជាមួយនឹងសម្រស់របស់តារាប្រុសរូបនេះ កាលពីមុន។

ជាមួយនឹងរូបភាព ក៏ដូចជាសម្រស់របស់លោកនាពេលបច្ចុប្បន្ននេះ ដែលបណ្តាអ្នកគាំទ្រជាច្រើនក៏បាននាំគ្នាសរសើរដល់លោក ដែលប្រែសម្រស់ ក្រោយប្តូរការតែងខ្លួន និងម៉ូតសក់ផងដែរ៕

សូមទស្សនារូបភាពខាងក្រោមនេះ៖ 

សម្រស់អ៉ីណូ កាលពីមុន
សម្រស់អ៉ីណូ កាលពីមុន
សម្រស់អ៉ីណូ កាលពីមុន
សម្រស់អ៉ីណូ នាពេលបច្ចុប្បន្ន
សម្រស់អ៉ីណូ នាពេលបច្ចុប្បន្ន
សម្រស់អ៉ីណូ នាពេលបច្ចុប្បន្ន
សម្រស់អ៉ីណូ នាពេលបច្ចុប្បន្ន
សម្រស់អ៉ីណូ នាពេលបច្ចុប្បន្ន
សម្រស់អ៉ីណូ នាពេលបច្ចុប្បន្ន
សម្រស់អ៉ីណូ នាពេលបច្ចុប្បន្ន