សាហាវ! ប្រពន្ធតាមទាន់ ប្តីកំពុងតែអីៗជាមួយស្រីក្មេង... ចាប់នាងកាត់សក់ខ្ទេចខ្ទី ទុកជាការព្រមាន

  • ព្រហស្បតិ៍ ២៥ កក្តដា, ២០១៩ ១៥:០២

WARNING: VIOLENT IMAGES 

វៀតណាម៖ នារីជាម្ចាស់ហាងសាឡនជនជាតិវៀតណាមម្នាក់ ឈឺចិត្តស្អិតទ្រូង ខឹងស្ទើរហោះ ក្រោយតាមទាន់លោកប្តីជាទីស្រលាញ់ បែរជាកំពុងតែឡើងឋានសួគ៌ជាមួយនឹងក្មេងស្រីវ័យទើប ១៥ឆ្នាំ ដែលជាកូនឈ្នួល រហូតក្តៅចិត្តចាប់អូស.កនាងមកកាត់សក់ខូចខ្ទេចខ្ទី ដើម្បីទុកជាការព្រមាន។

រូបភាពក្នុងថ្ងៃកើតហេតុ

បើយោងតាមប្រភពបានឲ្យដឹងថា ក្មេងស្រីរងគ្រោះវ័យ ១៥ឆ្នាំ ដែលមិនត្រូវបានគេបញ្ចេញអត្តសញ្ញាណខាងលើនេះ បានផ្លាស់មករស់នៅក្នុងទីក្រុង ដើម្បីរៀនខាងសាឡនបណ្តើរ និងធ្វើការបណ្តើរ ជាជាងកាត់សក់នៅក្នុងហាងសាឡនតែមួយ។

ប៉ុន្តែអ្វីដែលគួរឲ្យកត់សម្គាល់នោះ គឺថាថៅកែប្រុសរបស់នាង (ប្តីម្ចាស់ហាងសាឡន) បានចាប់ចិត្តប្រតិព័ទ្ធ ពោលគឺតែងតែមកមើលនាងដល់ហាង និងជួយការងារផ្សេងៗដល់នាង ក្នុងកាយវិការយ៉ាងស្និទ្ធស្នាលជារឿយៗ។

ជាពិសេស អ្នកទាំងពីរតែងតែលបលួចសម្លឹងគ្នាមិនដាក់ភ្នែក ហាក់ក្នុងន័យចាប់ចិត្ត ចាប់អារម្មណ៍លើរឿងស្នេហា ដែលជាហេតុធ្វើឲ្យថៅកែស្រី ឬនារីជាប្រពន្ធ តែងតាមទាន់ និងកើតការសង្ស័យលើពួកគេទាំងពីរ។

នារីជាប្រពន្ធក៏តែងកត់សម្គាល់ដឹងទៀតថា ប្តីរបស់ខ្លួនតែងតែព្យាយាមរកលេសដោះសាជាញឹកញាប់ ធ្វើយ៉ាងណាឲ្យនាងចេញពីហាងឲ្យបាត់ៗ ដើម្បីពួកគេទាំងពីរបានមានឱកាសនៅជាមួយគ្នា។

រូបភាពក្នុងថ្ងៃកើតហេតុ

ប្រភពដដែលបន្តថា ដោយសារតែចង់ដឹងថា ការពិតវាយ៉ាងណានោះ នៅទីបំផុតថ្ងៃមួយ ពោលគឺកាលពីពេលថ្មីៗនេះ នាងប្រពន្ធក៏បានសាកប្រើល្បិចចេញពីហាង ដោយទុកឲ្យប្តីនិងកូនឈ្នួលនៅក្នុងហាងទាំងពីរនាក់។

មួយសន្ទុះក្រោយមក នាងក៏បានត្រលប់មកហាងវិញ ក៏ស្រាប់តែភ្ញាក់ផ្អើល ស្ទើរស្ទះដើមទ្រូង ពេលឃើញប្តីរបស់ខ្លួន និងនារីវ័យក្មេងជាកូនឈ្នួលនោះ កំពុងតែអង្គុយកៅអីមួយតែ២នាក់ ធ្វើរឿងស្រើបស្រាល ដោះអស់សម្លៀកបំពាក់ ខណៈដែលប្តីរបស់នាងត្រូវបាននាងស្រីក្មេងយកកន្សែងរុំភ្នែក ហើយនាងអង្គុយពីលើ ស្ថិតក្នុងកាយវិការម៉ាស្សាផ្លូវភេទ យ៉ាងល្អូកល្អិន។

យ៉ាងណាមិញ ក្រោយតាមទាន់ឃើញបែបនេះ នារីជាប្រពន្ធក៏បានស្រែកឲ្យពួកគេទាំងពីរស្លៀកពាក់ឡើងវិញ។ ក្រោយមកនាងក៏បានប្រើហិង្សាទៅលើក្មេងស្រីជាកូនឈ្នួល វាយទាត់ធាក់ទៅលើនាងយ៉ាងដំណំ និងថែមទាំងបានឈូសកាត់សក់ក្បាលរបស់នាងឲ្យខូចខ្ទេចខ្ទីអស់ ដើម្បីជាការបញ្ចេញកំហឹង និងទុកជាមេរៀនដល់នាង។

រូបភាពក្នុងថ្ងៃកើតហេតុ

គួរឲ្យដឹងផងដែរថា បន្ទាប់ពីរឿងរ៉ាវ ក៏ដូចជាវីដេអូឃ្លីបនៃការប្រើហិង្សាមួយនេះ ត្រូវបានបង្ហោះចែកចាយនៅលើបណ្តាញសង្គម ក្នុងនោះដែរ ក៏បានជំរុញឲ្យមានការអនុវត្តទៅតាមផ្លូវច្បាប់ ដោយសារតែ មើលឃើញនូវកំហុសឆ្គងជាច្រើនជុំវិញនឹងរឿងរ៉ាវមួយនេះ ស្របពេលដែលមហាជនជាច្រើន ក៏បានធ្វើការរិះគន់យ៉ាងខ្លាំងៗ។

ជាក់ស្ដែង ក្រោយទទួលបានការរាយការណ៍ ប៉ូលិសក៏បានចាប់ឃាត់ខ្លួនអ្នកទាំង៣ (បុរសជាប្តី នាងជាប្រពន្ធ និងក្មេងស្រីជាកូនឈ្នួល) ដើម្បីធ្វើការសួរនាំផងដែរ។

តាមការលើកឡើងរបស់មេធាវីម្នាក់ ក្នុងទីក្រុង Saigon (ឬ ហូជីមីញ) បាននិយាយថា ក្មេងស្រីរងគ្រោះមានអាយុទើបតែ ១៥ឆ្នាំប៉ុណ្ណោះ។ ដូច្នេះជុំវិញនឹងករណីនេះ ត្រូវបានគេចាត់ទុកថា ជាករណីរំលោភសេពសន្ថវៈ បើទោះបីជាមានការព្រមព្រៀងគ្នាយ៉ាងណាក៏ដោយ។

ពោលគឺមានន័យថា បុរសជាថៅកែហាងសាឡន គឺត្រូវបានរងការចោទប្រកាន់ពីបទរំលោភសេពសន្ថវៈទៅលេងក្មេងស្រីដែលជាអនីតិជន។ ឯនាងមិនត្រូវបានជាប់ទោសអ្វីនោះឡើយ។ ចំណែកឯ នារីជាប្រពន្ធ ឬថៅកែហាងសាឡនស្រីនោះវិញ អាចនឹងត្រូវបានឃាត់ខ្លួនតាមផ្លូវច្បាប់ ជុំវិញនឹងសកម្មភាពប្រើហិង្សា ដែលត្រូវបានគេចាត់ទុកថា ជាការរំលោភបំពានលើផ្លូវកាយផងដែរ៕

WARNING: VIOLENT IMAGES

(WOMAN ABUSED TO YOUNG GIRL AFTER CAUGHT HUSBAND HAVING SEX WITH HER) 

ក្មេងស្រីរងគ្រោះ
ក្មេងស្រីរងគ្រោះ
ក្មេងស្រីរងគ្រោះ
ក្មេងស្រីរងគ្រោះ