តារាស្រីម្នាក់នេះទម្លាយថានាងត្រូវសម្រកអស់២៤Kgសម្រាប់ថតរឿងថ្មីរបស់នាង

កូរ៉េខាងត្បូង៖ តារាម្តែងស្រីHa Jaesuk បានធ្វើឲ្យអ្នកគាំទ្រមាន ការភ្ញាក់ផ្អើលជាខ្លាំង  នៅពេលដែលនាងបានប្រកាស កាលពីពេលថ្មីនេះថា​ នាងបានសម្រកគីឡូបានរហូតដល់២៤គីឡូ បានដោយជោគជ័យ។

តារាស្រីរូបនេះបាន​ខិតខំ យ៉ាងខ្លាំងដើម្បីសម្រកគីឡូ របស់នាងសម្រាប់ភាពយន្តថ្មីនេះ។ ដើម្បីចង់ឲ្យតួអង្គរបស់នាង មានភាពល្អប្រសើរ សម្រាប់រឿងភាគថ្មីរបស់KBS នេះ ដែលមានចំណងរឿងថា“Perfume” តារាស្រីរូបនេះក៏សម្រេចចិត្ត ក្នុងការសម្រកគីឡូ​ របស់នាងឲ្យបានសម្រេច។ នាងបាននិយាយថា “ខ្ញុំចាប់ផ្តើមសម្រកគីឡូ  ពីព្រោះតែខ្ញុំដឹងថាតួអង្គ ដែលខ្ញុំកំពុងសម្តែងក្នុងសាច់រឿង ថ្មីនេះនាងនឹងក្លាយទៅ ជាតារាបង្ហាញម៉ូតម្នាក់”។

នៅពេលដែលសួរដល់ វិធីសាស្រ្ត​ដែលនាងសម្រកទម្ងន់នោះHa Jarsuk បាននិយាយថា “ខ្ញុំព្យាយាមមិនញុំាម្ហូបអាហារ ឬ ភេសជ្ជៈណាដែលមាន ផ្ទុកនៅសារធាតុកាបូនអ៊ីត្រាត ហើយជំនួសវាដោយ សាច់ទ្រូងមាន់ ស៊ុតស ហើយនឹង ប៉េងប៉ោះប៉ុណ្ណោះ។” ហើយព្យាយាមហាត់ប្រាណ ដើម្បីរក្សាទម្ងន់របស់នាងឲ្យនៅថេរ។ តារាស្រីរូបនេះក៏បានបន្ថែមទៀតថា “អ្នកដឹកនាំ បានសម្គាល់មើលមកខ្ញុំ ហើយនិយាយថា ខ្ញុំមានភាពខុសប្លែក ជាងកាលពីពេល ដែលជួបគ្នាដំបូង។ ខ្ញុំមានគម្រោងថានឹង បន្តការសម្រកគីឡូរបស់ខ្ញុំ បន្ថែមទៀតនាពេលអនាគត” ៕ 

Ha Jaesuk
Ha Jaesuk
Ha Jaesuk
ក្រោយ​ពេល​សម្រក​បាន​២៤ គីឡូ