Real Madrid សម្លឹងមើលឃើញ ខ្សែការពារជម្រើសជាតិអាល្លឺម៉ង់ មួយរូប ទុកជំនួស Ramos

  • ព្រហស្បតិ៍ ២៥ កក្តដា, ២០១៩ ១៥:២០

អេស្ប៉ាញ៖ Sergio Ramos គឺជាកីឡាករចាស់វស្សាមួយរូបរបស់ក្លិបយក្សអេស្ប៉ាញ Real Madrid ដោយបានមកចូលរួមជាមួយក្លិបមួយនេះតាំងពីឆ្នាំ ២០០៥ ក្រោយផ្លាស់មកពីក្លិប Sevilla និងបានអភិវឌ្ឍខ្លួនក្លាយជាកំពូលខ្សែការពារមួយរូបនៅលើលោក។ យ៉ាងណាមិញ គិតមកទល់ឆ្នាំនេះ Ramos មានវ័យ ៣៣ឆ្នាំទៅហើយ ដល់ពេលដែល Real Madrid កំពុងតែស្វែងរកអ្នកស្នងតំណងមួយនេះ។

កីឡាករ Sergio Ramos

បើតាមការចុះផ្សាយរបស់សារព័ត៌មានអេស្ប៉ាញ Don Balon បានឲ្យដឹងថាក្លិប Real Madrid បានសម្លឹងមើលឃឃើញខ្សែការពារ Bayern Munich កីឡាករ Niklas Sule ដើម្បីមកជំនួស Sergio Ramos។ ខ្សែការពារវ័យ ២៣ឆ្នាំ បានស្ថិតនៅក្នុងក្រសែភ្នែករបស់លោក Florentino Perez នៅពេលដែលក្លិប Real Madrid លេងតទល់ Bayern Munich ក្នុងការប្រកួតពានរង្វាន់មិត្តភាព International Champions Cup។

កីឡាករ Niklas Sule

ជាមួយនឹងការចាប់អារម្មណ៍នេះ Real Madrid អាចនឹងមិនហ៊ានចំណាយប្រាក់លើសពី ៣៥លានផោនសម្រាប់ខ្សែការពារជម្រើសជាតិអាល្លឺម៉ង់រូបនេះទេ។ លើសពីនេះទៅទៀត ការផ្ទេរ Sule អាចនឹងមិនកើតឡើងនាទីផ្សារដោះដូរកីឡាកររដូវក្ដៅលើកនេះទេ ព្រោះខ្សែការពាររូបនេះនឹងដើរតួនាទីសំខាន់ នៅតំបន់ខាងក្រោមរបស់ Bayern Munich រដូវកាលក្រោយ។ 

កីឡាករ Niklas Sule

ជាមួយគ្នានេះផងដែរ Real Madrid ក៏ទើបតែចុះកិច្ចសន្យាកុងត្រានាំយកខ្សែការពារកណ្ដាល Eder Militao ពី Porto សម្រាប់រដូវកាលថ្មីនេះផងដែរ៕

កីឡាករ Eder Militao