ខុសអាយុគ្នា ១៥ឆ្នាំ តែLee Dong Wook នៅតែក្មេងសង្ហា ពេលថតជាមួយក្មេងជំទង់ទាំងនេះ

កូរ៉េខាងត្បូង ៖ កាលពីពេលថ្មីៗកន្លងទៅនេះ តារាសម្ដែងប្រុសជើងចាស់ Lee Dong Wook ត្រូវបានមហាជនចាប់អារម្មណ៍យ៉ាងខ្លាំង បន្ទាប់ពីលោកបានបង្ហាញខ្លួនជាពិធីករ ក្នុងកម្មវិធីប្រកួតសមត្ថភាព Produce X 101 របស់ Mnet កាលពីពេលថ្មីៗកន្លងទៅនេះ។

នៅក្នុងកម្មវិធីនោះដែរ Lee Dong Wook បានចូលរួមថតរូបថ្មីៗជាច្រើនសន្លឹក ជាមួយនឹង Lee Jinhyuk និង Kim Mingyu ដែលជាបេក្ខភាពប្រឡង នៅក្នុងកម្មវិធី។

ជាការពិតណាស់ បេក្ខភាពទាំងពីរ សុទ្ធតែមានវ័យក្មេងខ្ចី គម្លាតអាយុរបស់ពួកគេ មានរហូតដល់ទៅជាង ១៥ឆ្នាំ ព្រោះតែឆ្នាំនេះ តារាសម្ដែងជើងចាស់ Lee Dong Wook ឈានចូលវ័យ ៣៩ឆ្នាំទៅហើយ។

រូបភាពដែល Lee Dong Wook ថតជាមួយក្មេងៗទាំងពីរ ត្រូវបានបង្ហោះចែកចាយ ពាសពេញអ៊ីនធើណែត។ មនុស្សជាច្រើនបានបញ្ចេញយោបល់ថា Lee Dong Wook ពិតជាមានរូបរាង និងមុខមាត់ស្រស់សង្ហាខ្លាំង ទោះបីមានវ័យចំណាស់ទៅហើយក្ដី ពោលគឺ ពេលដែលថតជាមួយក្មេងៗ លោកក៏មើលទៅនៅតែក្មេង មិនចាញ់គ្នាប៉ុន្មានឡើយ៕

បើប្រិយមិត្តចង់ជ្រាបច្បាស់ សូមទស្សនារូបភាពខាងក្រោម ៖ 

រូបភាព Lee Dong Wook និងបេក្ខភាពប្រលង
រូបភាព Lee Dong Wook និងបេក្ខភាពប្រលង
រូបភាព Lee Dong Wook
រូបភាព Lee Dong Wook
រូបភាព Lee Dong Wook
រូបភាព Lee Dong Wook