យូរៗបានប្តីនាំទៅញុំាអាហារពេលល្ងាចម្តង Hailey លេងសុទ្ធតែ ឈុតក្រហមអត់ពាក់ខោក្នុង!

អាមេរិក៖ កាលពីថ្មីៗនេះ គេបានប្រទះឃើញ គូស្វាមីភរិយាវ័យក្មេង Justin Bieber និង Hailey Baldwin បានបណ្តើរគ្នាយ៉ាងត្រសង ទៅញុំាអាហារពេលល្ងាចយ៉ាងរ៉ូមែនទិក នៅឯភោជនីយដ្ឋានមួកន្លែង ដែលមានឈ្មោះថា Nobu Restaurant ក្នុងរដ្ឋ Malibu សហរដ្ឋអាមេរិក។

ជាក់ស្តែង ក្នុងនោះផងដែរ គេបានសង្កេតឃើញថា តារាចម្រៀងប្រុសវ័យ ២៥ឆ្នាំ Justin Bieber បានស្លៀកនូវសម្លៀកបំពាក់បែបងាយស្រួល ជាស្ទាយ៍បែបយុវវ័យ ចំណែកឯប្រពន្ធជាទីស្រលាញ់របស់លោកឯនេះវិញ គឺ Hailey នាងបានស្លៀកនូវ ឈុតសម្លៀកបំពាក់បែបជារ៉ូបខ្លីក្រហមឆ្អិនឆ្អៅយ៉ាងស្រស់ឆើតឆាយ បញ្ចេញជើងស្រលូនស្អាតស៊ិចស៊ី សាកសមជាតារាម៉ូដែលពិតៗ។

ប៉ុន្តែជាមួយគ្នានេះដែរ បណ្តាអ្នកនិយមលេងអ៊ីនធឺណែតជាច្រើន ក៏បានចាប់អារម្មណ៍ជាពិសេស ទៅលើរ៉ូបខ្លីរបស់ Hailey ដែលនៅផ្នែកចំហៀងនៃរូបនេះ គឺមានស្នាមឆែកយ៉ាងជ្រៅ បង្ហាញឲ្យឃើញតំបន់ពិសេសផ្នែកខាងក្រោយយ៉ាងច្បាស់ រហូតធ្វើឲ្យគ្រប់គ្នាប្រាកដក្នុងចិត្តថា នារាត្រីណាត់ជាញុំាអាហារពេលល្ងាច ជាមួយនឹងស្វាមីលើកនេះ Hailey មិនបានពាក់ខោក្នុងឡើយ។

ដោយឡែក ទោះបីជាយ៉ាងណា គេឃើញថា គូស្វាមីភរិយាវ័យក្មេងមួយគូនេះ ពិតជាមានភាពសប្បាយរីករាយ និងដើរបណ្តើរគ្នាយ៉ាងសាកសមផងដែរ៕  

Justin និង Hailey ទៅញុំាអាហារពេលល្ងាច
Justin និង Hailey ទៅញុំាអាហារពេលល្ងាច
Justin និង Hailey ទៅញុំាអាហារពេលល្ងាច
Justin និង Hailey ទៅញុំាអាហារពេលល្ងាច
Justin និង Hailey ទៅញុំាអាហារពេលល្ងាច
Justin និង Hailey ទៅញុំាអាហារពេលល្ងាច