មើលងាយថាអាវមិនអាវ ខោមិនខោ ដល់ពេល Jazz បង្ហាញវីឡាតម្លៃជាង១០លានបាត អ្នកមើលងាយច្បាស់ជាស្ងាត់មាត់

ថៃ៖ ដូចដែលប្រិយមិត្តបានជ្រាបរួចហើយថា តារាចម្រៀង និងសម្ដែងដ៏មានប្រជាប្រិយភាព លោក Jazz ហាក់កាន់តែទទួលបានភាពជោគជ័យរឹតតែខ្លាំង មិនថាទាំងវ័ស័យសម្ដែង និងចម្រៀង ដែលធ្វើឲ្យកេរ្តិ៍ឈ្មោះរបស់តារារូបនេះ រឹតតែទទួលបានការចាប់អារម្មណ៍គួរឲ្យកត់សម្គាល់ផងដែរ។

ស្របពេលកាន់តែមានប្រជាប្រិយភាព ពីមួយថ្ងៃទៅមួយថ្ងៃ បើក្រឡេកមកមើលពីជីវិតប្រចាំថ្ងៃរបស់លោក Jazz ហាក់មិនប្រែប្រួលទៅណាឡើយ ដោយនៅតែរក្សាភាពសាមញ្ញ និងស្ទីលការស្លៀកពាក់ដូចដើម រហូតដល់មានមនុស្សមួយចំនួន បានរិះគន់ថាលោកជាតារាអាវមិនអាវ ខោមិនខោមិនខោ ចេះតែល្បីហ្នឹងគេដែរ។

ប៉ុន្តែអ្នកមើលងាយ តារាប្រុស លោក Jazz ទាំងនោះ អាចបើកភ្នែកធំៗ ខណៈដែលកាលពីថ្មីៗនេះ តារាប្រុសរូបនេះ បានបង្ហាញវីឡាដ៏ធំស្កឹមស្កៃទើបនឹងសាងសង់រួច ហើយរីឯតម្លៃរហូតដល់ទៅជាង ១០លានបាតឯណោះថែមទៀតផង។

ទន្ទឹមជាមួយគ្នានេះដែរ ក៏មានមហាជនអ្នកគាំទ្រជាច្រើន បានសរសើរមិនដាច់ពីមាត់ ហើយក៏មិននឹងស្មានថាតារាប្រុសរូបនេះ បានខិតខំប្រឹងប្រែងរកប្រាក់សាងសង់វីឡាដ៏ធំមួយនេះ សម្រាប់ក្រុមគ្រួសារ បើទោះបីពេលខ្លះបានទទួលការមើលងាយជាច្រើនទៅរូបលោកក៏ដោយក្ដី៕

សូមទស្សនារូបភាពខាងក្រោមនេះ៖ 

Jazz
Jazz
Jazz និងភរិយា
Jazz និងភរិយា
វីឡាថ្មី Jazz