ក្តៅៗ! Lil Nas បានសហការជាមួយRM ធ្វើការRemix ថ្មីលើបទ «Old town road» (មានវីដេអូ)

កូរ៉េខាងត្បូង៖ ម្ចាស់បទដ៏ល្បីរបស់អាមេរិក នាពេលចប្ចុប្បន្នដែលមាន ចំណងជើងថា "Old Town Road" Lil Nas X បានធើ្វការសហការ ជាមួយប្រធានក្រុមចម្រៀងបុរស​ របស់​កូរ៉េខាង​ត្បូងBTS-RM ដើម្បី​ធ្វើ​ការ​Remix ថ្មីទៅលើបទ “Old Town Road”។

ដែលក្នុងការសហការនេះ បទRemix ថ្មីត្រូវបានប្តូរឈ្មោះទៅជា “Seoul Town Road” មានការចូលរួមច្រៀង ដោយBTS-RM និងម្ចាស់បទផ្ទាល់ Lil Nas X ហើយបទRemix ថ្មីនេះក៏ទើបតែ មានការបង្ហោះចូល​ក្នុង​YouTube ផ្លូវការរបស់Lil Nas X មួយម៉ោងមុននេះដែរ។

គួរបញ្ជាក់ផងដែរថា បទដែលធ្វើការRemix ថ្មីដែលមានចំណងជើងថា “Seoul Town Road” នេះក៏កំពុងតែTrending លេខ១នៅលើTwitter ផងដែរ។ អ្នកគាំទ្រជាច្រើនក៏បានបង្ហាញនៅការ ពេញចិត្តយ៉ាងខ្លាំង ចំពោះការសហការ​នេះ​ ៕