ខ្សែការពារឆ្នើមម្នាក់ទៀតបស់ Barcelona នឹងទៅលេងនៅក្លិបជប៉ុនជាមួយ Iniesta

  • ព្រហស្បតិ៍ ២៥ កក្តដា, ២០១៩ ១៥:៥៨

ជប៉ុន៖ ខ្សែការពារ Thomas Vermaelen នឹងទៅចូលរួមជាមួយអតីតមិត្តរួមក្រុម Barcelona ក្នុងក្របខណ្ឌលីគកំពូលជប៉ុន J1 League ក្លិប Vissel Kobe។

កីឡាករ Thomas Veermaelen

ខ្សែការពារជម្រើសជាតិប៊ែលហ្សិក កីឡាករ Thomas Vermaelen អាចនឹងប្រកាសជាផ្លូវការទៅចូលរួមជាមួយ Vissel Kobe ក្នុងប៉ុន្មានថ្ងៃខាងមុខនេះ ទីដែលគេនឹងទៅចូលរួមជាមួយ ខ្សែបម្រើ Andres Iniesta, ខ្សែប្រយុទ្ធ David Villa និងខ្សែបម្រើការពារ Sergi Samper។

កីឡាករ Thomas Veermaelen

ជាមួយនឹងការចុះហត្ថលេខាទៅលេងនៅជប៉ុនរបស់ Vermaelen បានធ្វើឲ្យនាយកប្រតិបត្តិក្រុមហ៊ុន Rakuten ដែលជាអ្នកឧបត្ថម្ភធំរបស់ Barcelona និងលោក Hiroski Mikitani ដែលជាប្រធានក្លិប Vissel Kobe បន្តក្ដីសុបិនក្នុងការរៀបចំក្រុម Barcelona តូចមួយនៅជប៉ុន៕