ពូកែណាស់! Pope បង្ហាញទឹកដៃគូរគំនូររបស់ខ្លួន ឃើញភ្លាមហ្វេនៗសរសើរគ្រប់គ្នា!

ថៃ៖ តារាសម្តែងប្រុសល្បីឈ្មោះលោកPope Thanawat ដែលប្រិយប្រាកដជាធ្លាប់ឃើញតារាប្រុសរូបនេះដើរតួបែបសុភាពៗ ស្ងៀមស្ងាត់ ដែលតួអង្គទាំងនេះពិតជាសាកសមនឹងមុខមាត់ ក៏ដូចជារូបរាងរបស់លោកយ៉ាងខ្លាំង។

ទៀតសោតលោកកាន់តែមានឈ្មោះល្បីល្បាញ ក្រោយពីបានដើរតួឯកនៅក្នុង «បុព្វេសន្និវាស» ដែលធ្វើឲ្យលោកទទួលបានសន្ទុះនៃការគាំទ្រយ៉ាងខ្លាំង ក្លាយជាតារាប្រុសសំណព្វចិត្តរបស់ហ្វេនៗជាច្រើនទាំងក្នុង និងក្រៅប្រទេសថែមទៀតផង។

មិនត្រឹមតែមានទេព្យកោសល្យក្នុងការសម្តែងតែប៉ុណ្ណោះទេ ប៉ុន្តែលោកថែមទាំងមានទឹកដៃគូគំនូរដ៏ពូកែផងដែរ។ ជារឿយៗលោកតែងតែយករូបគំនូរដែលលោកគូរទៅដេញថ្លៃ ដើម្បីយកប្រាក់ទាំងនោះទៅបរិច្ចាគ និងធ្វើការងារសប្បុរសធម៌នានា។

ជាក់ស្តែងថ្មីៗនេះ តារាសម្តែងប្រុសវ័យ៣៦ឆ្នាំរូបនេះបានផុសរូបចំនួន២សន្លឹក នៅក្នុងគណនីអ៊ីនស្តារក្រាមផ្ទាល់ខ្លួន បង្ហាញឲ្យឃើញថាលោកកំពុងតែគូរគំនូរថ្មីមួយផ្ទាំងយ៉ាងស្រស់ស្អាត។ក្រោយពីឃើញបែបនេះ មានអ្នកគាំទ្រជាច្រើនចូលទៅCommentសរសើរគ្រប់ៗគ្នា៕

ចង់ដឹងថាទឹកដៃគូរគំនូររបស់លោកPope ស្អាតយ៉ាងណានោះ តោះ!ទៅទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖  

Pope Thanawat
Pope Thanawat
រូបពេលលោកកំពុងគូរគំនូរ
រូបពេលលោកកំពុងគូរគំនូរ
រូបពេលលោកកំពុងគូរគំនូរ
រូបគំនូរដែលគូររួចរាល់
រូបគំនូរចាស់ៗដែលលោកគូរពីមុន
រូបគំនូរចាស់ៗដែលលោកគូរពីមុន