ប្លែកណាស់! ដើម្បីធ្វើឲ្យសិស្សមានអារម្មណ៍រៀនសូត្រ លោកគ្រូម្នាក់តុបតែងមុខប្លែកៗជាមនុស្សស្រីមកបង្រៀនសិស្ស (មានវីដេអូ)

  • ព្រហស្បតិ៍ ២៥ កក្តដា, ២០១៩ ១៦:០១

ថៃ៖ បុរសម្នាក់ឈ្មោះថា Theeraphong Meesat អាយុ២៩ឆ្នាំ ជាគ្រូបង្រៀនភាសាអង់គ្លេសនៅសាលា Prasartratprachakit ក្នុងខេត្ត Ratchaburi ប្រទេសថៃ។ ថ្មីៗកន្លងទៅនេះ ធ្វើឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយគាត់បានតុបតែងមុខប្លែកៗទៅបង្រៀនសិស្ស។

ប្រភពបានឲ្យដឹងថា លោកគ្រូប្រើវិធីសាស្រ្តតុបតែងមុខនិងស្លៀកពាក់ប្លែកៗ ដើម្បីជំរុញសិស្សរបស់គាត់ឲ្យមានអារម្មណ៍មកសាលារៀន និងមិនតានតឹងក្នុងម៉ោងសិក្សា។  

លោកគ្រូកំពុងបង្រៀនសិស្ស

លោកគ្រូបានប្រាប់ប្រភពឲ្យដឹងថា «មូលហេតុដែលខ្ញុំធ្វើបែបនេះ គឺចង់បង្កើតបរិយាកាសល្អនៅក្នុងថ្នាក់រៀន ដោយសារសិស្សទាំងអស់ តែងតែមានអារម្មណ៍ធុញម៉ោងភាសាអង់គ្លេស។ ម៉្យាងវិញទៀត ពួកគេមានភាពខ្មាសអៀន និងភ័យខ្លាច នៅពេលនិយាយភាសាអង់គ្លេស ។»

លោកគ្រូកំពុងបង្រៀនសិស្ស

សិស្សប្រុសម្នាក់បាននិយាយថា «ដំបូងឡើយ ការតុបតែងខ្លួនរបស់លោកគ្រូធ្វើឲ្យខ្ញុំខ្លាចខ្លាំងណាស់ ប៉ុន្ដែយូរៗទៅ វាធ្វើឲ្យខ្ញុំមានអារម្មណ៍ថា សប្បាយនិងចូលចិត្តម៉ោងភាសាអង់គ្លេសរបស់គាត់ទៅវិញ មិនមានអារម្មណ៍ធុញដូចមុនទេ។»

បន្ទាប់ពីរូបភាពរបស់លោកគ្រូត្រូវបានបង្ហោះនៅលើបណ្ដាញសង្គមនានា មានមនុស្សជាច្រើនបានកោតសរសើរពីទឹកចិត្តដែលគាត់មានចំពោះសិស្សទាំងឡាយ៕

សូមទស្សនាវីដេអូខាងក្រោម៖