អីយ៉ា! មួយឈុតនេះធ្វើឲ្យតារាវ័យក្មេងក្រុម TXT មើលទៅកាន់តែស្រដៀងនឹង V ដែលជាសិស្សច្បង

កូរ៉េខាងត្បូង ៖ ចាប់តាំងពីពេលដែល TXT បានបង្ហាញខ្លួន ជាសមាជិកគ្រួសាររបស់ផលិតកម្ម BigHit ដំបូងភ្លាម ពួកគេក៏ទទួលបានការយកចិត្ត និងការស្រលាញ់រាប់អានភ្លាមៗ ពីសំណាក់ក្រុមអ្នកគាំទ្រ BTS ដែលជាសិស្សច្បងរបស់ពួកគេ។

ក្នុងនោះដែរ ទោះបីជាពួកគេមានវ័យក្មេងខ្ចីបន្តិចក៏ពិតមែន ប៉ុន្តែកម្លោះៗទាំង៥នាក់នេះ បានបង្ហាញឲ្យមហាជនបានឃើញថា ពួកគេមានការព្យាយាមខ្ពស់ ថែមទាំងមានទេពកោលសល្យមិនអន់ឡើយ។

វាពិតជារឿងដ៏គួរឲ្យមានមោទនភាពណាស់សម្រាប់ TXT ដែលបានធ្វើជាសិស្សប្អូនរបស់ ក្រុមចម្រៀងដែលល្បីកក្រើកដូចជា BTS ដូច្នេះពួកគេតែងតែបង្ហាញ ការខិតខំប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីទទួលបានភាពជោគជ័យបន្តដានពីរៀមច្បងរបស់ខ្លួន។

បើក្រឡេកទៅមើល ក្នុងបណ្ដាញអ៊ីនធើណែតឯណោះវិញ ឃើញថាអ្នកគាំទ្រទាំងពីរក្រុមនេះ ហាក់ដូចជាមានសេចក្ដីរំភើបរីករាយជាខ្លាំង នៅពេលដែលបងប្អូនរួមផលិតកម្មទាំងពីរ បានជួបគ្នាម្ដងៗ។

ថ្មីៗនេះ អ្នកគាំទ្រនៅក្នុងបណ្ដាញអ៊ីនធើណែត ទើបតែយករូបភាពរបស់ Beomgyu សមាជិកក្រុម TXT និង V កម្លោះមានមន្តស្នេហ៍ក្នុងក្រុម BTS ពេលដែលស្លៀកឈុតដូចគ្នា មកដាក់ក្បែរគ្នា ហើយធ្វើកាលវិភាគទៀតផង។

ជាលទ្ធផល ពួកគេទទួលបានការបញ្ចេញមតិជាច្រើន ដែលលើកឡើងថា V និង Beomgyu ពិតជាមានភាពស្រដៀងគ្នាជាច្រើនយ៉ាង ថែមទាំងជាអ្នកស្រុកមកពី Daegu តែមួយផងដែរ៕

ទស្សនារូបភាពខាងក្រោម ៖ 

រូបភាព V និង Beomgyu
រូបភាព V និង Beomgyu
រូបភាព V និង Beomgyu
រូបភាព Beomgyu
រូបភាព V
រូបភាព TXT និង BTS