ក្រុមហ៊ុន អេច អាយម៉ាយក្រូអ៊ិនសួរេន ម.ក ចូលរួមកម្មវិធី តាំងពិពណ៌ធានារ៉ាប់រង (Insurance day) នៅសណ្ឋាគារសុខាភ្នំពេញ ព្រឹកមិញនេះ

  • ព្រហស្បតិ៍ ២៥ កក្តដា, ២០១៩ ១៦:៤០

ភ្នំពេញ៖ នាព្រឹកថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ២០១៩ នេះ ក្រុមហ៊ុនធានារ៉ាបរង អេច.អាយ-ម៉ាយក្រូអ៊ិនសួរេន ម.ក បានចូលរួមតាំងបង្ហាញអំពីកញ្ចប់សេវាកម្មធានារ៉ាប់រង RVI របស់ខ្លួន នៅក្នុងកម្មវិធី តាំងពិពណ៌ធានារ៉ាប់រង ( Insurance Day ) ដែលប្រារព្ធឡើងនៅក្នុងសណ្ឋាគារលំដាប់ផ្កាយប្រាំ សុខាភ្នំពេញ។

កម្មវិធី តាំងពិពណ៌ធានារ៉ាប់រង (Insurance day)

យោងតាមការបញ្ជាក់របស់លោក KARIN THONGSIRI ដែលជា CEO នៃក្រុមហ៊ុនធានារ៉ាប់រង អេច.អាយ-ម៉ាយក្រូអ៊ិនសួរេន ម.ក បានឲ្យដឹងថា៖ 

លោក KARIN THONGSIRI

គួរបញ្ជាក់ដែរថា កញ្ចប់ធានារ៉ាប់រង RVI គឺជាសេវាធានារ៉ាប់រងជនរងគ្រោះដែលរងគ្រោះថ្នាក់ចរាចរណ៍នៅលើដងផ្លូវនៅក្នុងប្រទេសកម្ពុជា។ លក្ខណៈពិសេសនៃសេវាធានារ៉ាប់រងនេះ គឺជនរងគ្រោះទាំងសងខាង រួមទាំងអ្នកថ្មើរជើង ឬភាគីពាក់ព័ន្ធក្នុងគ្រោះថ្នាក់ចរាចរណ៍ទាំងអស់ នឹងត្រូវបានការការពារ (សំណង)ដោយRVI។ ជនរងគ្រោះទាំងអស់ មិនបាច់ចំណាយពេលឈ្លោះប្រកែកគ្នា រកខុសរកត្រូវឡើយ ពោលគឺក្រុមហ៊ុនធានារ៉ាប់រង នឹងចេញថ្លៃសំណងលើការព្យាបាល និងហិរញ្ញវត្ថុ។ ការស្វែងរកខុសត្រូវ ទុកឲ្យប៉ូលីសស៊ើបអង្កេតពេលក្រោយ។ ការសម្រេចបង្កើតRVI គឺដោយសារអត្រាគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជានៅលើដងផ្លូវ នៅមានកម្រិតខ្ពស់ដែលជាមូលហេតុសំខាន់ធ្វើឲ្យមានអត្រាមនុស្សស្លាប់ និងពិការភាពច្រើន ព្រមទាំងក្លាយជាបន្ទុកផ្នែកហិរញ្ញវត្ថុដល់ក្រុមគ្រួសារ។

ក្រុមហ៊ុន អេច អាយម៉ាយក្រូអ៊ិនសួរេន ម.ក

ចំពោះអត្ថប្រយោជន៍ ជនរងគ្រោះនឹងទទួលបានសំណងពីRVIលើ៖

• ការព្យាបាលរបួស
• ពិការភាព
• បាត់បង់ជីវិត

តារាងតម្លៃ RVI តាមប្រភេទយានយន្ត៖

• ១៧ ដុល្លារអាមេរិក/ឆ្នាំ សម្រាប់ម៉ូតូ
• ២០ ដុល្លារអាមេរិក/ឆ្នាំ សម្រាប់រ៉ឺម៉កកង់បី ឬម៉ូតូ + ផ្នែកបន្ថែម (បន្ថែមកង់)
• ៧០ ដុល្លារអាមេរិក/ឆ្នាំ សម្រាប់រថយន្ត/យានយន្តកង់ ៤ ផ្សេងៗ (អ្នកដំណើរមិនលើស ៥ នាក់)
• ៨០ ដុល្លារអាមេរិក/ឆ្នាំ សម្រាប់រថយន្ត/យានយន្តកង់ ៤ ផ្សេងៗ (អ្នកដំណើរលើស ៥ នាក់)
• ៩០ ដុល្លារអាមេរិក/ឆ្នាំ សម្រាប់យានយន្តផ្សេងៗដែលមានកង់ច្រើនជាង ៤ ។

អត្ថប្រយោជន៏នៃការការពារពីRVI៖

- ការព្យាបាលវេជ្ជសាស្រ្ត(ចំណាយថ្លៃពេទ្យ,ថ្នាំសង្កូវនឹងការព្យាបាលលើរបួស): ៥៨០$/សម្រាប់មនុស្សម្នាក់
- ស្លាប់ឬ ពិការភាព(ពិការភាពជាអចិន្រ្តៃយ៏នៃសរីរាង្គសំខាន់ចំនួន២): ៣០០០$
- ពិការភាព: (ពិការភាពជាអចិន្រ្តៃយ៏នៃសរីរាង្គសំខាន់១ ឬសរីរាង្គផ្សេងៗ):១៦០០$
- បាត់បង់គន្លាក់ម្រាមណាមូយ ដូចជាម្រាមដៃឬជើង : ១៣០០$
- ថ្លៃសម្រាប់ការស្នាក់នៅមន្ទីរពេទ្យ: ៥$/១០ថ្ងៃ
- សំណងខ្ពស់បំផុតសម្រាប់ក្នុងមួយករណី: ៥០០០$

សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងមកកាន់ក្រុមហ៊ុនH.I MICRO- INSURANCE PLC (ក្រុមហ៊ុន អេច.អាយ ម៉ាយក្រូអ៊ិនសួរេន ម.ក) ដែលមានទីតាំង ផ្ទះលេខ៣៣ ផ្លូវ ៣៣៧ខណ្ឌទួលគោក ភ្នំពេញ ឬ តាមរយះលេខទូរសព្ទ័ 1800 208877ឬ 023 888 777 , Facebook : rvi.cam , Line : rvi.cam ៕ 

កម្មវិធី តាំងពិពណ៌ធានារ៉ាប់រង (Insurance day)
ក្រុមហ៊ុន អេច អាយម៉ាយក្រូអ៊ិនសួរេន ម.ក
ក្រុមហ៊ុន អេច អាយម៉ាយក្រូអ៊ិនសួរេន ម.ក
ក្រុមហ៊ុន អេច អាយម៉ាយក្រូអ៊ិនសួរេន ម.ក
ក្រុមហ៊ុន អេច អាយម៉ាយក្រូអ៊ិនសួរេន ម.ក
ក្រុមហ៊ុន អេច អាយម៉ាយក្រូអ៊ិនសួរេន ម.ក