ឪពុកម្នាក់តស៊ូលក់នំចិញ្ចឹមកូនឱ្យរៀនក្លាយជាមេធាវី និងគ្រូពេទ្យ... ឥឡូវល្បីពេញអ៊ីនធើណេត មានគេគូររូបដ៏ធំមួយឱ្យគាត់ទៀតផង

  • ព្រហស្បតិ៍ ២៥ កក្តដា, ២០១៩ ១៦:២២

ម៉ាឡេស៊ី៖ ផ្ទុះការភ្ញាក់ផ្អើលនិងកោតសរសើរពេញអ៊ីនធើណេត ក្រោយលោកពូម្នាក់តស៊ូលក់នំចិញ្ចឹមកូនឱ្យរៀនក្លាយជាមេធាវី និងគ្រូពេទ្យ ហើយឥឡូវនេះមានគេគូររូបដ៏ធំមួយឱ្យគាត់ទៀតផង។

យោងតាមប្រភពបានឱ្យដឹងថា លោកពូ Muniandi មុខរបរជាអ្នកលក់នំបុ័ងចល័ត ត្រូវបានសិល្បៈករមួយក្រុមគូររូបដ៏ធំមួយនៅលើជញ្ជាំងឱ្យលោកដើម្បីទុកជាការចងចាំពីជីវិតតស៊ូលក់នំនៅក្នុងរដ្ឋប៉េណាងអស់រយៈពេលជាង ៣០ឆ្នាំមកនេះ។

លោកពូ Muniandi

យោងតាមម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Acit Raman Abdullah បានឱ្យដឹងថា លោកព្រមទាំងមិត្តភក្តិរបស់លោកបានគូររូបដ៏ធំមួយឱ្យពូ Muniandi ព្រោះតែពូគឺជាមនុស្សម្នាក់ដែលឧស្សាហ៍ព្យាយាមនិងជាគំរូដ៏ល្អសម្រាប់មនុស្សទូទៅ។

លោក Acit បានរៀបរាប់ទៀតថា លោកពូ Muniandi គឺជាមនុស្សដែលខំប្រឹងប្រែធ្វើការងារម្នាក់ ហើយលោកបានតស៊ូចិញ្ចឹមកូនឱ្យរៀនក្លាយទៅជាគ្រូពេទ្យ មេធាវី និងកូនម្នាក់ទៀតកំពុងតែរៀនវិស្វកម្មគីមីផងដែរ។

យោងតាមសម្តីកូនស្រីរបស់លោកពូ Muniandi បាននិយាយថា ប៉ានាងគឺជាមនុស្សខំធ្វើការខ្លាំងណាស់ ពោលគឺធ្វើការងារច្រើនផ្នែកដើម្បីតែរកប្រាក់ចិញ្ចឹមជីវិតកូនៗ។

ក្នុងនោះដែរ នាងបាននិយាយទៀតថា៖

លោកពូ Muniandi

បន្ថែមពីនេះទៀត នាងក៏បាននិយាយថា ឪពុកនាងមិនដែលត្អូញត្អែរចំពោះការងារច្រើននោះទេ ផ្ទុយទៅវិញនាងថែមទាំងបាននិយាយលេងសើចដាក់ឪពុកខ្លួន ថាគាត់គឺជាមនុស្សយន្តដោយមិនចាំបាច់សាកថ្ម។

យ៉ាងណាមិញ រឿងរ៉ាវរបស់លោកពូ Muniandi បាននិងកំពុងតែល្បីពេញបណ្តាញសង្គមម៉ាឡេស៊ី ហើយមនុស្សម្នាសុទ្ធសឹងតែកោតសរសើរនូវទឹកចិត្តជាឪពុករបស់លោកពូយ៉ាងខ្លាំង៕

លោកពូ Muniandi និងអ្នកដែលជួយគូររូបឱ្យលោក
អ្នកដែលជួយគូររូបឱ្យលោកពូ Muniandi