អីយ៉ាមិនណយទេ កូនពៅក្រុម Red Velvet បង្ហោះស្លៀកប៊ីគីនីលេងទឹក ស៊ីអារម្មណ៍ហ្វេនមិនស្ទើរ!

កូរ៉េខាងត្បូង៖ នៅទីបំផុតពេលវេលាដែលគ្រប់គ្នាខំទន្ទឹងរងចាំ គឺបានមកដល់ហើយ ពោលគឺបច្ចុប្បន្ននេះប្រជាជនកូរ៉េជាពិសេសគឺមិត្តៗយុវវ័យ កំពុងតែសប្បាយរីករាយសាទរជាមួយនឹង រដូវក្តៅ ដែលរដូវល្អពិសេសបំផុតមួយសម្រាប់វិស្សមកាល​ លេងកម្សាន្តទឹកសមុទ្រ ស្លៀកឈុតប៊ីគីនី គេងហាលថ្ងៃ ស្តាប់សម្លេងទឹកលលក ដែលវាជាដ៏អារម្មណ៍ពិសេសបំផុតមួយផងដែរ។

ហើយក្នុងនោះផងដែរ យើងក៏បានសង្កេតឃើញថា ក៏មានតារាចម្រៀងប្រុសស្រីKpop ជាច្រើន ពួកគេក៏បានចំណាយពេលកម្សាន្តលំហែរកាយនារដូវក្តៅនេះផងដែរ។ ជាក់ស្តែង ក៏ដូចជាក្រុមចម្រៀងនារីកំពុងពេញនិយម Red Velvet ជាដើម ពួកគេក៏បានចំណាយពេលដើរលេងកម្សាន្តនៅឯតំបន់សមុទ្រ និងថែមទាំងបានថតរូបស្អាតៗ បង្ហោះនៅលើគណនីសង្គមអ៊ីស្តារក្រាមផ្ទាល់ ចែកជូនដល់អ្នកគាំទ្របានទស្សនាថែមទៀតផង។

ជាការពិតណាស់ ក្នុងនោះផងដែរ គេចាប់អារម្មណ៍ឃើញថា សមាជិកកូនពៅប្រចាំក្រុម Red Velvet គឺតារាចម្រៀងស្រី Yeri នាងក៏បានបង្ហោះនូវរូបថតជាច្រើន ក្នុងអំឡុងពេលទៅវិស្សមកាលនៅឯកោះហាវ៉ៃផងដែរ។ តួយ៉ាងតារាស្រីវ័យ២០ឆ្នាំរូបនេះ បានបង្ហោះនូវរូបថតពាក់កណ្តាលខ្លួន ខណៈពេលកំពុងតែស្លៀកនូវឈុតប៊ីគីនីពណ៌សយ៉ាងស្រស់ស្អាត លេងទឹកយ៉ាងសប្បាយរីករាយ ពោលរពេញទៅដោយស្នាមញញឹម ។

យ៉ាងណាមិញ ក្រោយពីឃើញរូបថតបញ្ចេញសាច់ របស់តារាស្រីវ័យក្មេងនេះហើយ ធ្វើឲ្យអ្នកគាំទ្រជាច្រើន លាន់មាត់កោតសរសើរពីសម្រស់របស់នាង និងថែមទាំងបានជូនពរឲ្យនាងលេងយ៉ាងសប្បាយរីករាយ ក្នុងអំឡុងពេលវិស្សមកាល នៅលើកោះដ៏ស្រស់ស្អាតនេះផងដែរ៕

Yeri សមាជិកក្រុម Red Velvet
Yeri សមាជិកក្រុម Red Velvet
Yeri សមាជិកក្រុម Red Velvet
Yeri សមាជិកក្រុម Red Velvet
Yeri ស្លៀកប៊ីគីនីលេងទឹក
Yeri ស្លៀកប៊ីគីនីលេងទឹក
Yeri ស្លៀកប៊ីគីនីលេងទឹក
Yeri ស្លៀកប៊ីគីនីលេងទឹក
Yeri ស្លៀកប៊ីគីនីលេងទឹក