យល់យ៉ាងណាដែរ? Klopp ថ្លែងថា Liverpool នឹងបំភ្លេចការឈ្នះពាន Champions League

  • ព្រហស្បតិ៍ ២៥ កក្តដា, ២០១៩ ១៦:៥៤

អាមេរិក៖ អ្នកចាត់ការទូទៅក្លិបហង្សក្រហម Liverpool លោក Jurgen Kloop បាននិយាយថារូបលោកនឹងធ្វើរឿងថ្មី ដោយលែងគិតពីការឈ្នះពាន UEFA Champions League រដូវកាលមុន បន្ទាប់ពី Liverpool បានប្រកួតស្មើក្នុងលទ្ធផល ២-២ ទល់នឹង Sporting Lisbon ក្នុងការប្រកួតមិត្តភាពនៅ សហរដ្ឋអាមេរិក។

លោក Jurgen Klopp

គ្រាប់បាល់ទាំង ២គ្រាប់របស់ Liverpool រកបានដោយខ្សែប្រយុទ្ធ Divock Origi មួយគ្រាប់ និងមួយគ្រាប់ទៀតរកបានដោយកីឡាករ Georginio Wijnaldum។ ខណៈ ២គ្រាប់របស់ Sporting Lisbon រកបានដោយកីឡាករ Wendel និងប្រធានក្រុម Bruno Fernandes ដែល Man UTD កំពុងតាមអន្ទង ម្នាក់មួយគ្រាប់។ 

រូបភាពនៅក្នុងការប្រកួតរវាង Liverpool និង Sporting Lisbon

 “នេះគឺជាសប្ដាហ៍មួយដ៏មរមាញឹក, បីប្រកួតក្នុងរយៈពេលមួយខ្លី។ ប្រហែលជាពួកយើងធ្វើការខ្លាំងណាស់ហើយ។” លោក Klopp និយាយដូច្នេះក្រោយចប់ការប្រកួតជាមួយ Sporting Lisbon។

អ្នកចាត់ការទូទៅដែលជួយឲ្យ Liverpool ឈ្នះ Champions League លើកទី ៦ បានបន្តទៀតថា “ប៉ុន្តែពេលនេះ អ្នកទាំងអស់គ្នាគួរតែឈប់ពិភាក្សាជាមួយខ្ញុំរឿងការឈ្នះពាន Champions League, វាបានបញ្ចប់ទៅហើយ។ ឥឡូវនេះ ពួកយើងងាកមកសរសេរនូវទំព័រថ្មីសម្រាប់ក្រុម។  ឃើញក្រុមលេងប៉ុន្មានប្រកួតនេះ ខ្ញុំសប្បាយចិត្តក្នុងការត្រឡប់ទៅអង់គ្លេសវិញ។” 

លោក Jurgen Klopp