ក្នុងចំណោមតារាលំដាប់ៗនៅថៃ មានតែChompoo ហ៊ានលេងខ្លួនរញ៉េរញ៉ៃ តែនៅល្បី!

ថៃ៖ ពេលខ្លះ គ្រប់គ្នាតែងគិតថា តារា ឲ្យតែមានគ្រួសារមានកូន នឹងត្រូវធ្លាក់កូដតែម្តង ដោយជៀសមិនបាន ព្រោះភាគច្រើន នៅក្នុងសិល្បៈ គេត្រូវការអ្នកនៅលីវតែប៉ុណ្ណោះ ដើម្បីជាធ្នាក់ទាក់ចិត្តហ្វេន។ តែសម្រាប់ តារាសម្តែងស្រី Chompoo នៅតែអាចនិយាយបានថា រូបនាង នៅតែឈរក្នុងលំដាប់តារាល្បីប្រចាំប្រទេសថៃ បើទោះបីជាពេលនេះ រូបនាងមានកូនក៏ដោយ។

ជាក់ស្តែង អ្នកម្តាយកូនភ្លោះរូបនេះ នៅតែធ្វើខ្លួនឲ្យហ្វេន ចាប់អារម្មណ៍មកលើរូបគេដដែល ថថ្វីបើពេលនេះ វ័យរបស់នាង ក៏កាន់តែជ្រេទៅមុខក៏ដោយចុះ តែរឿងតែងខ្លួន នៅតែឡូយឆាយដដែល។

ក្នុងនោះដែរ ជាតារាម្នាក់ ដែលចូលចិត្តតែងខ្លួន រញ៉េរញ៉ៃខ្លាំងណាស់ ដែលឈុតខ្លះ ស្ទើរតែតារាផ្សេងៗ មិនហ៊ានពាក់ផង តែសម្រាប់នាង បែរជាយកឈុតទាំងអស់នោះ មកស្លៀកធ្វើព្រងើយតែម្តង។

យ៉ាងណាមិញ ក្រោយពីឈុតទាំងអស់នោះ ត្រូវបានសាយភាយពេញបណ្តាញសង្គមរួចមក ក៏មានហ្វេនភាគច្រើន យល់ថា វាជាចំណង់ចំណូលចិត្តរបស់តារាផ្សេងៗគ្នា ដែលពេលខ្លះ ទោះបីជាឈុតនោះ មើលទៅមិនទាក់ភ្នែក តែនាង នៅតែហ៊ានពាក់ បង្ហាញជាសាធារណៈ៕ 

Chompoo
Chompoo
Chompoo
Chompoo
Chompoo
Chompoo