សាហាវណាស់! គ្រាន់តែម្ដាយឲ្យស្វែងរកការងារធ្វើសោះ កូនស្រីកំរោលចូល ហ៊ានយកកាំបិតដេញចាក់ម្ដាយពេញផ្លូវ (មានវីដេអូ)

  • សុក្រ ២៦ កក្តដា, ២០១៩ ០៩:២០

តៃវ៉ាន់៖ ក្មេងស្រីអាយុ១៦ឆ្នាំម្នាក់ បានកាន់កាំបិតរត់ដេញចាក់ម្ដាយ កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩ នៅទីក្រុងតៃឆុង ភាគខាងលិចនៃកោះតៃវ៉ាន់។

ប្រភពបានឲ្យដឹងថា ស្រ្តីរងគ្រោះជាម្ដាយមានឈ្មោះថា យេន អាយុ៣៦ឆ្នាំ។ នៅថ្ងៃកើតហេតុ អ្នកស្រីយេន បានសុំឲ្យកូនស្រីស្វែងរកការងារក្រៅម៉ោងធ្វើ ដើម្បីបានទទួលបទពិសោធន៍ខ្លះៗ ព្រោះថ្ងៃវិស្សមកាលរបស់កូនស្រីជិតមកដល់ហើយ។ ដោយភាពមិនពេញចិត្តនឹងធ្វើការងារ កូនស្រីក៏បង្កជាជម្លោះជាមួយម្ដាយយ៉ាងខ្លាំង ឈានដល់ការយកកាំបិតចាក់ម្ដាយជាច្រើនកាំបិត។

កូនស្រីកំពុងដេញចាក់ម្ដាយ

អ្នកស្រីយេនបានរត់ចេញមកក្រៅផ្ទះ ដើម្បីស្រែកឲ្យគេជួយពេញផ្លូវសាធារណៈ។ ភ្លាមៗនោះ ម្ចាស់ហាងជួសជុលម៉ូតូបានចូលទៅទាញកាំបិតពីកូនស្រី និងទូរស័ព្ទទៅកាន់ប៉ូលិស។ ចំណែកឯអ្នកស្រីយេន ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីព្យាបាលរបួស។ 

អ្នកស្រីយេនកំពុងបញ្ជូនទៅមន្ទីរពេទ្យ

ប្រភពបានបន្តថា អ្នកស្រីយេនរងរបួសត្រង់ខ្នង កផ្នែកខាងក្រោយ និងស្មា។ របួសអ្នកស្រីយេនមានប្រវែង ៦ទៅ១០សង់ទីម៉ែត្រ និងមុខរបួសខ្លះមានជម្រៅដល់ឆ្អឹងទៀតផង។ ប៉ូលិសបានធ្វើការចាប់ខ្លួនកូនស្រីពីបទប៉ុនប៉ងធ្វើឃាតកម្ម និងរង់ចាំការដោះស្រាយទៅតាមផ្លូវច្បាប់៕

សូមទស្សនាវីដេអូខាងក្រោម៖