ផ្លូវការ!! Ceballos ផ្លាស់ពី Real Madrid មកចូលរួម Arsenal ជាមួយនឹងការពាក់លេខអាវ….!

  • សុក្រ ២៦ កក្តដា, ២០១៩ ០៩:១៧

អង់គ្លេស៖ ក្លិបបាល់ទាត់កាំភ្លើងធំ Arsenal បានប្រកាសជាផ្លូវការ ក្នុងការយកបាន ខ្សែបម្រើជម្រើសជាតិអេស្ប៉ាញ កីឡាករ Dani Ceballos ពីក្លិប Real Madrid ក្នុងលក្ខខណ្ឌខ្ចីជើងរយៈពេលមួយរដូវកាល។ 

កីឡាករ Dani Ceballos

ការមកលេងនៅកីឡដ្ឋាន Emirate ប្រធានក្រុមជម្រើសជាតិអេស្ប៉ាញ U21 នឹងត្រូវពាក់អាវលេខ ៨ ខណៈកីឡាករចុងក្រោយដែលពាក់អាវលេខនេះគឺខ្សែបម្រើជម្រើសជាតវេល Aaron Ramsey ដោយចាកចេញពី Arsenal ទៅចូលរួមជាមួយ Juventus ដោយមិនមានតម្លៃខ្លួនក្នុងទីផ្សារដោះដូរកីឡាកររដូវក្ដៅនេះ។ 

Aaron Ramsey ទៅចូលរួមជាមួយ Juventus

អ្នកចាត់ការទូទៅរបស់ Arsenal លោក Unai Emery បានគេសង្កេតឃើញថា Dani Ceballos នឹងអាចចូលខ្លួនមកជំនួស Ramsey បាននៅតំបន់បម្រើរបស់ក្រុម។

“ពួកយើងសប្បាយចិត្តដែលបានឃើញ Dani មកចូលរួមជាមួយយើង។ គេគឺជាកីឡាករដែលមានទេពកោសល្យម្នាក់ ជាមួយសមត្ថភាពខ្ពស់ បូករួមទាំងភាពច្បាស់លាស់។” សម្ដីរបស់លោក Unai Emery។ 

លោក Unai Emery

ជុំវិញការផ្លាស់មកលេងនៅទឹកដីអង់គ្លេស Ceballos បានថ្លែងឲ្យដឹងថា “ខ្ញុំពិតជាមានមោទនភាពដែលអាចពាក់អាវនេះ។ ការចូលរួមរបស់ខ្ញុំនៅ Premier League នឹងក្លាយជាប្រវត្តិសាស្ត្រមួយ ហើយនេះក៏ជាចំណុចទៅមុខក្នុងអាជីពរបស់ខ្ញុំផងដែរ។ ខ្ញុំមានទំនុកចិត្តជាមួយគ្រូបង្វឹក ខ្ញុំគិតថាគាត់ពិតជាសំខាន់ក្នុងការចាប់ផ្ដើមរបស់ខ្ញុំ។”

កីឡាករ Dani Ceballos

Ceballos បន្តថា “គាត់គឺជាគ្រូបង្វឹកមួយរូបដែលពោរពេញទៅដោយបច្ចេកទេស ខ្ញុំគិតថាគាត់នឹងអាចជួយខ្ញុំឲ្យបានប្រសើរ។ ខ្ញុំគិតថាពួកយើងទាំងពីរ កំពុងតែព្យាយាមដើម្បីជួយខ្ញុំឲ្យក្លាយជាកីឡាករល្អម្នាក់។ ខ្ញុំសប្បាយចិត្តដែលអាចមកចូលរួមជួយ Arsenal សម្រេចគោលបំណងរបស់ទាំងអស់គ្នា។”

កីឡាករ Dani Ceballos
កីឡាករ Dani Ceballos
កីឡាករ Dani Ceballos