ផ្ទុះការភ្ញាក់ផ្អើល ក្រោយសាច់ឆៅមួយដុំ កម្រើកលោតចេញពីចានក្នុងភោជនីយដ្ឋានមួយកន្លែង (មានវីដេអូស្តែងៗ)

  • សុក្រ ២៦ កក្តដា, ២០១៩ ០៩:១៦

បរទេស៖ មានអ្នកប្រើប្រាស់បណ្តាញសង្គមជាច្រើននាក់ សុទ្ធសឹងតែមានការភ្ញាក់ផ្អើល ក្រោយប្រទះឃើញវីដេអូនៃសាច់ឆៅមួយដុំ កម្រើកលោតចេញពីចានក្នុងភោជនីយដ្ឋានមួយកន្លែងកាលពីពេលថ្មីៗនេះ។

វីដេអូរន្ធត់នេះត្រូវបានបង្ហោះចូលក្នុងបណ្តាញសង្គមហ្វេសប៊ុកដោយលោក Rie Phillips មកពីរដ្ឋផ្លរីដា កាលពីពេលថ្មីៗនេះ ដែលមានអ្នកទស្សនាវីដេអូនេះជាង ៤លានដង។

យោងតាមវីដេអូនេះបានបង្ហាញថា ខណៈពេលពួកគេកំពុងតែហូបអាហារនៅក្នុងភោជនីយដ្ឋានមួយកន្លែង ស្រាប់តែមានសាច់ឆៅមួយដុំ កម្រើកលោតចេញពីចានយកតែម្តង បង្កឱ្យស្រីម្នាក់ដែលកំពុងតែហូបអាហារនោះស្រែកជាខ្លាំង។

យ៉ាងណាមិញ ក្រោយពីវីដេអូនេះបានល្បីពេញបណ្តាញសង្គមហើយ ក៏មានអ្នកខ្លះយល់ថា វីដេអូនេះគឺក្លែងក្លាយ។ ប៉ុន្តែក៏មានមនុស្សមួយចំនួនយល់ថា វាគឺជាការពិត ព្រោះតែសាច់នេះស្រស់ពេក អីចឹងទើបសាច់ដុំវាកម្រើកអីចឹង៕

ទស្សនារូបភាពនិងវីដេអូខាងក្រោម៖

សកម្មភាពស្តែងៗដែលសាច់មួយដុំនេះកម្រើកលោតចេញពីចាន
សកម្មភាពស្តែងៗដែលសាច់មួយដុំនេះកម្រើកលោតចេញពីចាន