គ្រូ Spurs ចេញមុខសុំទោសចំពោះការប៉ះទង្គិច ពេលប្រកួតជាមួយ Man UTD (មានវីដេអូស្ដែងៗ)

  • សុក្រ ២៦ កក្តដា, ២០១៩ ១០:២២

ចិន៖ អ្នកចាត់ការទូទៅក្លិបមាន់ខ្នាយមាស Tottenham Hotspur លោក Mauricio Pochettino បានសុំទោសចំពោះការប៉ះទង្គិចគ្នានៅលើទីលាន ក្នុងសន្និសីទកាសែត ក្រោយក្រុមរបស់លោកបានប្រកួតចាញ់បិសាចក្រហម Manchester United ជាមួយលទ្ធផល ២-១ ក្នុងការប្រកួតពានរង្វាន់មិត្តភាព International Champions Cup នៅទីក្រុងសៀងហៃ ប្រទេសចិន។

លោក Mauricio Pochettino

នៅក្នុងការប្រកួតនោះគេសង្កតឃើញមានការប៉ះទង្គិចគ្នាខ្លាំង គឺនៅក្នុងវគ្គទីមួយ រវាងកីឡាករខ្សែបម្រើ Moussa Sissoko របស់ Spurs និងកីឡាករ Daniel James របស់ Man UTD ក្រោយកីឡាករទាំងពីរ ព្យាយាមដណ្ដើមបាល់គ្នា។

ភាពចម្រូងចម្រាស់ក្រោយការប៉ះទង្គិចគ្នារវាង Sissoko និង James
ភាពចម្រូងចម្រាស់ក្រោយការប៉ះទង្គិចគ្នារវាង Sissoko និង James

ឈានចូលមកដល់វគ្គទីពីរ ខ្សែការពារ Bailly ត្រូវបង្ខំចិត្តផ្លាស់ប្ដូរភ្លាមៗក្រោយមានបញ្ហារបួស បន្ទាប់ពីព្យាយាមខំតាមបិទពីការស៊ុតរបស់ ខ្សែប្រយុទ្ធកូរ៉េខាងត្បូង Heung Min-Son។

កីឡាករ Bailly រងរបួស

ជុំវិញបញ្ហានៃការប៉ះទង្គិចរវាង Sissoko និង James នៅក្នុងការប្រកួត លោក Mauricio Pochettino បាននិយាយយ៉ាងដូច្នេះថា “ខ្ញុំសុំទោសជំនួសឲ្យកីឡាកររបស់ខ្ញុំ នេះគឺជាបាល់ទាត់។ នេះមិនមែនជាចេតនារបស់ពួកគេនោះទេ។ ជាមួយនឹងពេលរៀបចំក្រុមនេះ ពេលខ្លះយើងត្រូវការទទួលបានជ័យជម្នះ ហើយយើងត្រូវការលេងដោយការខំប្រឹង ប៉ុន្តែពេលខ្លះយើងផ្ដោតទៅលើការរៀបចំក្រុម កម្លាំង និងធ្វើឲ្យក្រុមមានការរីកចម្រើនទៅតាមអ្វីដែលយើងបានរៀបចំទម្រង់លេង។”

លោក Mauricio Pochettino

ជាមួយនឹងបញ្ហារបួសវិញរបស់ Bailly វិញ លោក Mauricio Pochettino បានថ្លែងទៅ “ជាការពិត, ខ្ញុំពិតជាបារម្មណ៍ចំពោះគេ។ ខ្ញុំចូលរួមសោកស្ដាយដែល Bailly របួស ប៉ុន្តែគេរបួសខ្លួនឯងនោះទេ។”

ចង់ដឹងថា ការប៉ះទង្គិតរវាង Sissoko និង James និងការរបួស Bailly យ៉ាងណានោះ ទៅទស្សាវីដេអូខាងក្រោមទាំងអស់គ្នា!!

ការប៉ះទង្គិចរវាង Sissoko និង James

ការរងរបួសរបស់កីឡាករ Bailly