សាហាវខ្លាំងណាស់លោកព្រះ!! ថៃ ចូលមួយជើងឡើងប្រកាច់ (មានវីដេអូ)

  • សុក្រ ២៦ កក្តដា, ២០១៩ ១០:៥៤

ភ្នំពេញ៖ ការប្រកួតប្រដាល់គុនខ្មែរ ក្នុងកម្មវិធីជើងឯកស្រាសាច់ដុំ របស់ស្ថានីយ៍ទូរទស្សន៍ CNC កាលពីថ្ងៃអាទិត្យ សប្ដាហ៍មុន កីឡាករកម្ពុជា អេលីត សាន់ បានយកឈ្នះ កីឡាករធ្វើដំណើរមកពី ប្រទេសថៃ យ៉តនិយម ដោយផ្ដួលឲ្យថៃសន្លប់ក្នុងទឹកទី ៣។ 

ជីវប្រវត្តិសង្ខេបរបស់កីឡាករទាំងពីរ

កាប្រកួតក្នុងទឹកទី ១ កីឡាករទាំងពីររូបមិនសូវចេញស្នៀតប្រយុទ្ធនោះទេ ដោយប្រើយុទ្ធសាស្ត្រស្ទាបស្ទង់គ្នាសិន។ ប៉ុន្តែចូលមកដល់ទឹកទី ២ ទាំងកម្ពុជា និងថៃ បានព្យាយាមសម្រុកគ្នាទៅវិញទៅមកយ៉ាងខ្លាំង។ យ៉ាងណាមិញ ចូលមកដល់ទឹកទី ៣ សិស្សគុនមកពីក្លិបឆ្មារសសែនសុខ បានវាយជង្គង់ឲ្យកីឡាករថៃ រាប់ម្ដង មុននឹងសន្លប់ធំនៅចុងទឹក ក្រោយ អេលីត សាន់ ទាត់ចូលពេញដើមទ្រូងកីឡាករថៃតែម្ដង។

ចង់ដឹងការប្រកួតនោះយ៉ាងណា សូមប្រិយមិត្តទៅទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា!!