HONDA CLICK125i ស៊េរីថ្មីរបស់ក្រុមហ៊ុន អិន ស៊ី អិច ចេញលក់ជាផ្លូវការហើយនៅទូទាំងប្រទេស ចាប់ពីថ្ងៃនេះតទៅ! (មានវីដេអូ)

ភ្នំពេញ៖ ក្រុមហ៊ុន អិន ស៊ី អិច ជាក្រុមហ៊ុនតែមួយគត់ ដែលទទួលបានសិទ្ធិក្នុងការតំឡើង និងចែកចាយម៉ូតូម៉ាកហុងដា និងជាក្រុមហ៊ុនលក់ម៉ូតូឈានមុខគេប្រចាំនៅប្រទេសកម្ពុជា បានដាក់លក់ជាផ្លូវការម៉ូតូម៉ាក HONDA CLICK125i STRIKING ARRIVAL ស៊េរីថ្មី ចាប់ពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៩ នេះតទៅ។

ម៉ូតូ HONDA CLICK125i ស៊េរីថ្មី

ដើម្បីបំពេញនូវតម្រូវការរបស់អតិថិជនរបស់ខ្លួន ជាពិសេសសម្រាប់យុវជនសម័យថ្មី ម៉ូតូ HONDA CLICK125i ស៊េរីថ្មីនេះ ត្រូវបានបំពាក់ដោយ FRONT COVER បែប V-ARMOR ឡូយជាងមុន ព្រមទាំង STICKER អមសងខាងថ្មី កាន់តែទាក់ទាញ និងលេចធ្លោ រួមជាមួយពណ៌ដ៏ទាន់សម័យ និងពេញនិយមចំនូន ៣ ពណ៌សម្រាប់ជ្រើសរើសដូចជា ពណ៌ស ពណ៌ក្រហម និងពណ៌ខ្មៅ ដើម្បីនាំលោកអ្នកទៅដល់គោលដៅដោយសុវត្ថិភាព ឈ្នះរាល់ឧបសគ្គប្រចាំថ្ងៃ និងធ្វើឲ្យជីវិតពោពេញដោយភាពរីករាយ។

ម៉ូតូ HONDA CLICK125i ស៊េរីថ្មី

ម៉ូតូ HONDA CLICK125i ស៊េរីថ្មី មានលក្ខណៈពិសេសជាច្រើនដូចជា៖

ម៉ូតូ HONDA CLICK125i ស៊េរីថ្មី

- NEW V-ARMOR FRONT COVER WITH DUAL LED HEADLIGHT: ថ្មី! FRONT COVER បែប V-SHAPE បង្កើនភាពស្ព័រលើសមុន ព្រមជាមួយចង្កៀងមុខ DUAL LED ដែលជា LED ជំនាន់ចុងក្រោយផ្តល់នូវពន្លឺដ៏មុតស្រួច ច្បាស់ល្អ និងស្ថិតក្រោមក្រសែភ្នែករបស់អ្នកគ្រប់គ្នា។
- NEW SLEEK STICKER DESIGN: តែមថ្មី! បានរចនាបន្ថែមទៅលើតួម៉ូតូ កាន់តែស្ព័រ កាន់តែមុតស្រួច។
- FULL DIGITAL METER WITH IDLING STOP SYSTEM (ISS): កុងទ័រ FULL DIGITAL បង្ហាញគ្រប់មុខងារដូចជា ល្បឿន ចំងាយចរ នាឡិកា ភ្លើងសញ្ញាឈប់រយៈពេលខ្លី ភ្លើងជូនដំណឹង ការគណនាប្រេងសាំង និងមុខងារផ្សេងៗទៀតសម្រាប់ការប្រើប្រាស់គ្រប់តួនាទី។
- SPORTY CAST WHEEL WITH COMBINED BRAKE SYSTEM (CBS): សំបកកង់បែបស្ព័រថ្មី ជាប្រភេទសំបកកង់គ្មានពោះវៀន អមជាមួយប្រព័ន្ធហ្វ្រាំង CBS ដើម្បីធ្វើឱ្យអ្នកមានទំនុកចិត្តក្នុងការបើកបរគ្រប់ស្ថានភាពផ្លូវ។
- LED TAIL LIGHT: ភ្លើងកន្ទុយក្រោយភ្លឺរំលេចដោយ LED ទំនើបផ្តល់ពន្លឺច្បាស់គ្រប់កាលៈទេសៈ។
- SPORTY MUFFLER: បំពង់ស៊ីម៉ាំងថ្មី! បែបស្ព័រធ្វើឱ្យការបើកបរកាន់តែរំភើប។
- SMART TECHNOLOGY: កម្លាំងខ្លាំងដោយបណ្តុំបច្ចេកវិទ្យាទំនើប ជំនះរាល់ឧបសគ្គគ្រប់ទីកន្លែង ជាមួយម៉ាស៊ីនប្រកបដោយប្រសិទ្ធភាព។
- PGM-FI: បច្ចេកវិទ្យាដ៏ទាន់សម័យពីប្រទេសជប៉ុន PGM-FI (Programmed Fuel Injection) ដែលផ្តល់ អត្ថប្រយោជន៍ដូចជា៖
• HIGHER PERFORMANCE: ធ្វើឱ្យម៉ាស៊ីនមានចំហេះសព្វ និងប្រសិទ្ធភាពខ្ពស់។
• EFFICIENT FUEL CONSUMPTION: បច្ចេកវិទ្យាសន្សំសំចៃប្រេងសាំងបានខ្ពស់។   
• LOWER EMISSION&ENVIRONMENT FRIENDLY: កម្រិតបញ្ចេញជាតិពុលទាប ដែលគិតគូរពីផលប៉ះពាល់ដល់បរិស្ថាន។

គួរបញ្ជាក់ដែរថា អតិថិជនទាំងអស់អាចរកទិញបាននៅគ្រប់បណ្ដាហាងលក់ម៉ូតូហុងដាទាំងអស់ទូទាំងប្រទេសចាប់ពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៩ នេះតទៅ។ លេខទំនាក់ទំនងសម្រាប់ព័ត៌មានបន្ថែម៖ 010 922 922 ឬចូលទៅកាន់គេហទំព័រ www.ncxhonda.com.kh៕