ស្ងាត់កំប្លែងលើឆាក នាយកុយ លេចមុខលេងល្ខោនបាសាក់ កក្រើកអ្នកគាំទ្រតាមបណ្តាខេត្ត! (មានវីដេអូ)

ភ្នំពេញ៖ដូចប្រិយមិត្តជាច្រើនបានដឹងហើយថា តារាកំប្លែងភ្នែកតូចដ៏មានប្រជាប្រិយភាព នាយកុយ បច្ចុប្បន្នហាក់ដូចជាស្ងាត់នៅក្នុងវិស័យសិល្បៈ មិនសូវមានមុខនៅក្នុងកម្មវិធីច្រើនរកពេលសម្រាកដូចមុន ស្របពេលដែលោកមានការងាររកស៊ីផ្សេងក្រៅពីនេះ។

ទោះបីជាវិស័យលេងកំប្លែងបានធ្លាក់ចុះបន្តិចមែន ក៏ប៉ុន្តែលោកបានងាកទៅចាប់នូវអាជីពដែលខ្លួនស្រលាញ់ និងសម្តែងតាំងពីក្មេងៗមក គឺល្ខោនបាសាក់ ដែលមានភាពមមាញឹក និងទទួលបានការគាំទ្រយ៉ាងខ្លាំង ពីបណ្តាអ្នកទស្សនានៅតាមបណ្តាខេត្តនានា។

ជាក់ស្តែងកាលពីពេលថ្មីៗនេះ ក៏ស្រាប់តែលេចឡើងនូវវីដេអូការសម្តែងរបស់លោក ដែលធ្វើឲ្យមានការផ្ទុះសំណើច ជាមួយនឹងការពេញចិត្តយ៉ាងខ្លាំង ក្រោយលោកសម្តែងបែបកំប្លែងៗ និងទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំង មានការស្រែកហ៊ោរ សើចពេញឆាកតែម្តង។

ទន្ទឹមនឹងប្រជាប្រិយភាពនាពេលនេះ នៅក្នុងវិស័យល្ខោនបាសាក់នេះ បណ្តាអ្នកគាំទ្រជាច្រើនពិតជាពេញចិត្តយ៉ាងខ្លាំង ព្រោះការសម្តែងរបស់លោកពិតជាល្អ​ និងប្លែកភ្នែកតែម្តង៕

សូមទស្សនាវីដេអូ ការសម្តែងរបស់លោកខាងក្រោមនេះ ដើម្បីជ្រាបច្បាស់៖ 

នាយកុយ
នាយកុយ
នាយកុយ
នាយកុយ
នាយកុយ ពេលលេងល្ខោនបាសាក់
នាយកុយ ពេលលេងល្ខោនបាសាក់
នាយកុយ ពេលលេងល្ខោនបាសាក់
នាយកុយ ពេលលេងល្ខោនបាសាក់
នាយកុយ ពេលលេងល្ខោនបាសាក់